រុស្ស៊ីប្រកាសតបតវិញអំពើយោធារបស់ NATO

រុស្ស៊ីប្រកាសតបតវិញអំពើយោធារបស់ NATO - ảnh 1
កងទ័ពរុស្ស៊ី​ (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២៨ មេសា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន
ឆ្លើយសម្ភាសន៍ជាមួយកាសែត “Dagens Nyheter” របស់ស៊ុយអែត ក្នុងនោះ លោក
បានវាយតំលៃអំពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហភាពអឺរ៉ុបនិងអង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង (NATO)។អ្នកដឹកនាំក្រសួងការបរទេសរុស្ស៊ីរូបនេះ ប្រកាសថា
យោបល់ស្ដីអំពីសកម្មភាពគ្រោះថ្នាក់របស់រុស្ស៊ីនៅជិតព្រំដែនជាមួយ NATO គឺ
ឧបាយកលកុហក់ទាំងស្រុង។លោក Sergei Lavrov បានសង្កត់ធ្ងន់ថា រុស្ស៊ីបង្ខំចិត្ត
ឲ្យអនុវត្តន៍វិធានការដូច្នេះសំដៅធានាសន្តិសុខជាតិនៅពេលឃើញថា មូលដ្ឋាន
ហេដ្ឋារចនាសម្ព័ន្ធសឹករបស់ NATO កំពុងខិតមកជិតដល់ព្រំដែនរបស់រុស្ស៊ី
ហើយប្រការនេះដើរផ្ទុយនឹងការសន្យារវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ