រុស្ស៊ីព្រមានគោលជំហរដ៏មឹងម៉ាត់ជាមួយអ៊ុយក្រែនក្នុងការទូទាត់បំណុល
|
រុស្ស៊ីព្រមានគោលជំហរដ៏មឹងម៉ាត់ជាមួយអ៊ុយក្រែនក្នុងការទូទាត់បំណុល (Image: VNA) |
(VOVworld) – រុស្ស៊ីនឹងមានគោលជំហរដ៏មឹងម៉ាត់ជាមួយអ៊ុយក្រែនប្រសិនបើប្រទេស ជិតខាងនេះមិនទូទាត់បំណុលនៃអតីតរដ្ឋាភិបាល។ ថ្លែងមតិក្នុងបទសម្ភាសលើ
កាណាល់ទូរទស្សន៍ “Russian TV” នាថ្ងៃទី ២៣ ឧសភា នាយកដ្ឋមន្ត្រីរុស្ស៊ី លោក
Dmirty Medvedev បានប្រកាសថា៖ ក្នុងករណី ស្ថានភាពក្លាយទៅជាអាក្រកទៅៗ អ៊ុយក្រែននឹងធ្លាក់ចូលក្នុងការក្ស័យធន។ ដោយហេតុនេះ ម៉ូស្គូនឹងមានគោលជំហរដ៏ មឹងម៉ាត់ដើម្បីធានាផលប្រយោជន៍ជាតិរបស់ខ្លួន។ មុននោះ រុស្ស៊ីបានប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លាច្បាប់ថ្មីរបស់អ៊ុយក្រែនដែលអនុញ្ញាត្តឲ្យប្រទេសនេះផ្អាក់ការទូទាំត់
បំណុលបរទេស។ ទន្ទឹមឹនងនោះ រុស្ស៊ីបានព្រមាននឹងប្តឹងតវ៉ាអ៊ុយក្រែន ក្នុងករណី ប្រទេសជិតខាងនេះមិនទូទាត់បំណុលមានតំលៃ ៣ ពាន់លានដុល្លាអាមេរិកដែលរុស្ស៊ី
ឲ្យរដ្ឋ ឲអំណាចរបស់អតីតប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich ខ្ចី នាខែ
ធ្នូ ឆ្នាំ ២០១៣ កន្លងទៅ។ នាយកដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev បានអះអាងថែមទៀត
ថា៖ រាល់ការបដិសេធទូទាត់បំណុលរបស់ Kiev នឹងជះឥទ្ធិពលអាក្រកដល់កិច្ចសន្យា
ទីក្រុង Minsk ជាមួយមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ផងដែរ៕