រុស្ស៊ីព្រមានពីផលវិបាកនៃការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ

(VOVWORLD) -ថ្លែងនៅថ្ងៃទី២៥ខែធ្នូ ជាមួយកាសែតKommersant របស់រុស្ស៊ីអំពីប្រតិកម្មក្នុងករណីដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ លោកអនុរដ្ឋមន្រ្តីGrushko បានបញ្ជាក់ថារុស្ស៊ីនឹងនាំចេញការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិ។
រុស្ស៊ីព្រមានពីផលវិបាកនៃការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ - ảnh 1 (ប្រថត៖ Europa News)

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Alexander Grushko បានប្រកាសថាប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃនោះ នឹងជាផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់សន្តិសុខអឺរ៉ុប។

ថ្លែងនៅថ្ងៃទី២៥ខែធ្នូ ជាមួយកាសែតKommersant របស់រុស្ស៊ីអំពីប្រតិកម្មក្នុងករណីដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ លោកអនុរដ្ឋមន្រ្តីGrushko បានបញ្ជាក់ថារុស្ស៊ីនឹងនាំចេញការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិ។

លោកអនុរដ្ឋមន្រ្តី Grushkoក៏បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់បានជូនដំណឹងដល់រុស្ស៊ីអំពីការសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ