រុស្ស៊ីរិះគន់គោលនយោបាយរបស់ទ្វីបអឺរ៉ុបចំពោះវិបត្តិអន្តរជាតិ
(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំនាថ្ងៃទី៩ ឧសភា របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.បនោះ តំណាងអចិន្ត្រៃស្ដីទីរបស់រុស្ស៊ីប្រចាំនៅអ.ស.បលោក Pyotr Ilyichev បានរិះគន់របៀបដោះស្រាយរបស់សហភាពអឺរ៉ុប (EU) ក្នុងជំលោះនានា លើពិភពលោកនាបច្ចុប្បន្ន។
តំណាងអចិន្ត្រៃស្ដីទីរបស់រុស្ស៊ីប្រចាំនៅអ.ស.បលោក Pyotr Ilyichev (រូបថត៖AP) |
(VOVworld) - ថ្លែងមតិនៅកិច្ចប្រជុំនាថ្ងៃទី៩ ឧសភា របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.បនោះ តំណាងអចិន្ត្រៃស្ដីទីរបស់រុស្ស៊ីប្រចាំនៅអ.ស.បលោក Pyotr Ilyichev បានរិះគន់របៀបដោះស្រាយរបស់សហភាពអឺរ៉ុប (EU) ក្នុងជំលោះនានា លើពិភពលោកនាបច្ចុប្បន្ន។តាមលោកថា EU បានដាក់ទណ្ឌកម្មដោយឯកតោ ភាគី ដែលមិនត្រឹមតែមិនជួយដោះស្រាយវិបត្តិប៉ុណ្ណោះទេ ថែមទាំងបង្កឡើងការ ឈឺចាប់ចំពោះប្រជាជននៅតំបន់ជំលោះទៀតផង។លោក Pyoitr Ilyichev ក៏បាន ទទួលស្គាល់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិង EU កំពុងស្ថិតក្នុងដំណាក់កាលលំបាក ណាស់ ប៉ុន្តែអះអាងថា គោលជំហររបស់រុស្ស៊ីគឺខំប្រឹងប្រែងសហប្រតិបតិ្តការ ជាមួយ EU ដើម្បីគោលដៅយុទ្ធសាស្ត្ររួម៕