រុស្ស៊ីរិះគន់លើទស្សនៈរបស់អាមេរិកចំពោះសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកា ថ្លែងទៅកាន់សន្និសីទស្ដីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើកទី ៤ ដែលបានរៀបចំឡើងនៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានលើកឡើងថាទស្សនៈរបស់អាមេរិកចំពោះសន្ធិសញ្ញាស្តីពីការហាមឃាត់នុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) គឺមិនមានលក្ខណៈស្ថាបនាទេ។
រុស្ស៊ីរិះគន់លើទស្សនៈរបស់អាមេរិកចំពោះសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ AFP/TTXVN)

យោងទៅលោកបានវាយតម្លៃថា ពិភពលោកកាន់តែមានអស្ថេរភាពជាងមុនដោយសារតែអាមេរិកមិនចង់អោយមានយន្តការគ្រប់គ្រងអាវុធនោះឡើយ។ លោកបន្តទៀតថា ការដែលនាំកិច្ចព្រមព្រៀងដូចពោលខាងលើនេះឲ្យមាន       សុពលភាពគឺមានសារៈសំខាន់ដើម្បីការរក្សារបបមិនរីកសាយភាយអាវុធ ប៉ុន្តែអស់រយៈពេល ២៣ ឆ្នាំហើយ បន្ទាប់ពីការចុះហត្ថលេខា ឯកសារនេះមិនទាន់ត្រូវបានបណ្តាប្រទេសផ្តល់សច្ចាប័ននោះទេ ក្នុងនោះមានប្រទេសអាមេរិក។ លោក Sergey Lavrov បានអះអាងថាការដែលអាមេរិកមិនផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ គឺកំពុងគំរាមកំហែងដល់ជោគវាសនានៃឯកសារដែលមិនអាចផ្លាស់ប្តូរនេះ ដែលជួយគ្រប់គ្រងការត្រួតពិនិត្យអន្តរជាតិនៅក្នុងវិស័យនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ