រុស្ស៊ីលើកលក្ខ័ណ្ឌជម្រុញដំណើរការនយោបាយនៅស៊ីរី

(VOVworld)-ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២១តុលា អ្នកនាំ
ពាក្យប្រធានាធិបតីរុស្ស៊ី លោក​ Dmitry Peskov បានលើកច្បាស់ថា បច្ចុប្បន្ន
មិនមែនជាពេលវេលាសមស្របដើម្បីពិភាគ្សាលើបណ្តាដំណោះស្រាយនយោ
បាយនៅស៊ីរីឡើយ ខណៈដែលវិបត្តិនិងគ្រោះអាសន្នបែកបាក់ប្រទេសស៊ីរី ស្ថិត
នៅអស្ថិរភាព។ ភារកិច្ចជាអាទិភាពសំខាន់នៅទីនេះ គឺការប្រយុទ្ធ ប្រឆាំងនឹង
ភេរវកម្ម ។​លោក Peskov ក៏បានអះអាងថា រុស្ស៊ីគ្មានផែនការ អនុវត្តយុទ្ធនាការ
លើដីកោគនៅស៊ីរីឡើយ។ លោករូបនេះក៏បានសង្កត់ធ្ងន់ថា រុស្ស៊ី ស៊ីរី និងប្រ
ទេសដទៃសុទ្ធតែឯកភាពថា វិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ អាចដោះស្រាយ
បានដោយសន្តិវិធី និងសីទ្ធិសម្រេចចុងក្រោយត្រូវអាស្រ័យលើប្រជាជន ស៊ីរីតែ
ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ