រុស្ស៊ីវាយតំលៃខ្ពស់ចំពោះអាទិភាពក្នុងរបៀបវារៈរបស់វៀតណាមនៅ APEC ២០១៧

(VOVWORLD) - នាថ្ងៃទី ២៣ តុលា នៅរដ្ឋធានីម៉ូស្គូ រុស្ស៊ី បានប្រព្រឹត្តទៅសន្និសីទតុ មូល «APEC ២០១៧៖ លទ្ធផល បញ្ហានិងយថាទស្សនក្រោយឆ្នាំ ២០២០»។ 
រុស្ស៊ីវាយតំលៃខ្ពស់ចំពោះអាទិភាពក្នុងរបៀបវារៈរបស់វៀតណាមនៅ APEC ២០១៧ - ảnh 1 រុស្ស៊ីវាយតំលៃខ្ពស់ចំពោះអាទិភាពក្នុងរបៀបវារៈរបស់វៀតណាមនៅ APEC ២០១៧

(VOVworld) – នាថ្ងៃទី ២៣ តុលា នៅរដ្ឋធានីម៉ូស្គូ រុស្ស៊ី បានប្រព្រឹត្តទៅសន្និសីទតុមូល «APEC ២០១៧៖ លទ្ធផល បញ្ហានិងយថាទស្សនក្រោយឆ្នាំ ២០២០»។ បទអន្តរាគមន៍ចំនួន ២០០ នៅសិក្ខាសាលាបង្ហាញនូវការទាក់ទងវិទ្យាសាស្ត្រជាក់ស្តែងរបស់មជ្ឈដ្ឋានអ្នកជំនាញការរុស្ស៊ីចំពោះបញ្ហាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ក្នុងនោះ តួនាទីពិសេសត្រូវបានលៃទុកឲ្យកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមដូចទ្វារបើកចេញទៅតំបន់អាស៊ាននិយាយដោយឡែកនិងទ្វីបអាស៊ីនិយាយ រួម។ បណ្ដាបញ្ហាក្នុងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងវៀតណាមត្រូវបានវិភាគពី មូលហេតុគោលដៅនិងការកំណត់ទិសដៅស្ថានភាពជាក់ស្តែងនិងយថាទស្សន៍។ ការចូលរួមរបស់វៀតណាមក្នុងនាមជាប្រទេសម្ចាស់ផ្ទះនិងការចូលរួមរបស់រុស្ស៊ីនៅ សន្និសីទជាន់ខ្ពស់ APEC ខាងមុខនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ត្រូវបានវាយតំលៃខ្ពស់លើវិស័យសេដ្ឋកិច្ចផងនិងនយោបាយផង ក្នុងកាលទេសៈ រុស្ស៊ី កំពុងធ្វើសម្បូរបែបថែមទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្វែងរកនិងដណ្តើមទីផ្សារ រីឯ វៀតណាមកំពុងមានឱកាសងាយស្រួលជាច្រើនដើម្បីជ្រៀតចូលទីផ្សារពោរពេញទៅ ដោយសក្កានុភាពគឺសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក្នុងនោះ ខឿនសេដ្ឋកិច្ចរុស្ស៊ីដើរ តួនាទីដឹកនាំ។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក APEC របស់រុស្ស៊ី លោក  Valery Sorokin និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីចូលរួមសន្និសីទ (SOM)  បានឲ្យដឹងថា៖ លោក វាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំសន្និសីទ APEC ឆ្នាំ ២០១៧ របស់ វៀតណាម។ រុស្ស៊ីយកចិត្តទុកដាក់ពិសេសដល់ការផ្តើមគំនិតដែលវៀតណាមនាំចេញ ជាពិសេសគឺការៀបចំកម្មវិធីធ្វើសកម្មភាពរួមក្នុងក្របខ័ណ្ឌ APEC ដើម្បីពង្រឹងការ អភិវឌ្ឍន៍គ្របដណ្តបលើសេដ្ឋកិច្ចហិរញ្ញវត្ថិនិងសង្គម។ ទោះបីជានៅមានគំលាតក្នុងគំរោងការណ៍សមាហរណកម្មទ្វីបអាស៊ីរបស់រុស្ស៊ីក្តី ប៉ុន្តែ យថាទស្សន៍ស្តីពីប្រសិទ្ធភាព សេដ្ឋកិច្ចពី APEC ក៏ដូចជា ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរុស្ស៊ី-វៀតណាម តួនាទី របស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅខាងកើតត្រូវបានមជ្ឈដ្ឋានអ្នកជំនាញ ការរុស្ស៊ីជឿជាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ