រុស្ស៊ីសង្ឃឹមថា៖ ការបោះឆ្នោតរដ្ឋសភានឹងនាំមកស្ថិរភាពនៅអ៊ុយក្រែន


រុស្ស៊ីសង្ឃឹមថា៖ ការបោះឆ្នោតរដ្ឋសភានឹងនាំមកស្ថិរភាពនៅអ៊ុយក្រែន - ảnh 1
រុស្ស៊ីសង្ឃឹមថា៖ ការបោះឆ្នោតរដ្ឋសភានឹងនាំមកស្ថិរភាពនៅអ៊ុយក្រែន (Image: VNA)

(VOVworld) – រុស្ស៊ីសង្ឃឹមថា៖ ការបោះឆ្នោតរដ្ឋសភា (Verkhovna Rada) នាពេល ខាងមុខនៅអ៊ុយក្រែននឹងត្រូវបានរៀបចំឡើងប្រកបដោយសមភាពនិងនាំមកនូវ
ស្ថិរភាពខាងនយោបាយសំរាប់ប្រទេសនេះ។ ឆ្លើយសំណួរនៅវេទិការ “ប្រទេស
រុស្ស៊ីអំពាវនាវ” នាថ្ងៃទី ២ តុលា ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បាន
ប្រកាសថា៖ ប្រជាជនអ៊ុយក្រែនសុទ្ធតែមានសិទ្ធិគ្រប់គ្រាន់ដែលច្បាប់របស់
អ៊ុយក្រែនក៏ដូចជាច្បាប់អន្តរជាតិកំណត់មិនប្រកាន់ភាសាជាតិសាសនិង
សាសនាទេ។ មានតែដូច្នេះទើប បូរណភាពដែនដីនិងឯកភាពរបស់ប្រទេស
អ៊ុយក្រែន ក៏ដូចជា ការអភិវឌ្ឍន៍នៃប្រទេសនេះត្រូវបានរក្សា។ ប្រធានាធិបតី
Putin បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនឹងជួយឧបត្ថម្ភអ៊ុយ ក្រែនជំនះពុះពារលើវិបត្តិ
សេដ្ឋកិច្ចនិងនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ