រុស្ស៊ីស្នើរឲ្យអ៊ុយក្រែនធានាការទូទាត់ប្រាក់បំណុលទិញឧស្ម័ន្ធដុត
|
រុស្ស៊ីស្នើរឲ្យអ៊ុយក្រែនធានាការទូទាត់ប្រាក់បំណុលទិញឧស្ម័ន្ធដុត (Image: VNA) |
(VOVworld) – នាថ្ងៃទី ២២ តុលា រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak បានប្រកាសថា៖ អ៊ុយក្រែនត្រូវទូទាត់ប្រាក់បំណុលទិញឧស្ម័ន្ធដុតសំរាប់រុស្ស៊ីក្នុងរយៈ
ពេល ១ សប្តាហ៍ ហើយអះអាង៖ ភាពទល់ច្រករវាងម៉ូស្គូនិង Kiev ទាក់ទិនដល់បញ្ហា
នេះនឹងត្រូវបានដោះស្រាយក្នុងពេលរុស្ស៊ីទទួលបានកិច្ចសន្យាហិរញ្ញវត្ថុពី អ៊ុយក្រែន
តែបណ្ណោះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសន្និសីទស្តីពីថាមពល
នៅទីក្រុងម៉ូស្គូ លោក Novak បានឲ្យដឹងថា៖ ក្នុងការចរចារនៅទីក្រុង Brussels របស់
បែលហ្ស៊ីក នាថ្ងៃទី ២១ តុលា កន្លងមក រុស្ស៊ីនិងអ៊ុយក្រែនបានខិតមកជិតដល់ការ
ទទួលបានកិច្ចព្រមព្រៀងមួយស្តីពីឧស្ម័ន្ធដុត ប៉ុន្តែ ការចរចារចុងក្រោយទទួល
បរាជ័យដោយបញ្ហាផ្សេងមួយ៖ នោះគឺអ៊ុយក្រែននឹងយកប្រាក់ឯណាដើម្បីទូទាត់
មុនកញ្ចប់ឧស្ម័ន្ធដុតនាខែវិច្ឆិការនិងខែធ្នូរនេះ៕