រុស្សីអបអរសាទររាល់កិច្ចខិតខំប្រឹងប្រែងជំរុញការបញ្ចប់ជម្លោះនៅអ៊ុយក្រែន

(VOVWORLD) - ពាក់ព័ន្ធនឹងផលប៉ះពាល់ពីការដែលបណ្ដាប្រទេសអឺរ៉ុបបានបណ្ដេញចេញអ្នកការទូតរុស្ស៊ី លោក Peskov បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះបានបណ្ដាលឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងបណ្ដាប្រទេសពោលខាងលើធ្លាក់ចុះកម្រិតទាបបំផុតក៏ដូចជានាំឲ្យមានវិធានការតបតវិញសមស្របពីភាគីរុស្ស៊ី។ ប្រការនេះបានបង្រួញគម្លាតលំហសម្រាប់កិច្ចសន្ទនាផងដែរ។
រុស្សីអបអរសាទររាល់កិច្ចខិតខំប្រឹងប្រែងជំរុញការបញ្ចប់ជម្លោះនៅអ៊ុយក្រែន - ảnh 1អគារដែលរងការខូចខាតបន្ទាប់ពីជម្លោះនៅ Kramatorsk (អ៊ុយក្រែន) ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

កាលពីម្សិលមិញ ថ្ងៃទី ២៧ ខែមេសា អញ្ជើញថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានអំពីកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងលោកប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថា "រុស្ស៊ីត្រៀមខ្លួនជាស្រេចស្វាគមន៍អ្វីៗគ្រប់បែបយ៉ាង ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយសម្រេចបានគោលដៅដែលទីក្រុងម៉ូស្គូបានដាក់ចេញ"។

ក្នុងពេលនោះ ពាក់ព័ន្ធនឹងផលប៉ះពាល់ពីការដែលបណ្ដាប្រទេសអឺរ៉ុបបានបណ្ដេញចេញអ្នកការទូតរុស្ស៊ី លោក Peskov បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះបានបណ្ដាលឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងបណ្ដាប្រទេសពោលខាងលើធ្លាក់ចុះកម្រិតទាបបំផុតក៏ដូចជានាំឲ្យមានវិធានការតបតវិញសមស្របពីភាគីរុស្ស៊ី។ ប្រការនេះបានបង្រួញគម្លាតលំហសម្រាប់កិច្ចសន្ទនាផងដែរ។

ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិន និងអ៊ុយក្រែនផងដែរ កាលពីម្សិលមិញ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) លោក Eric Mamer បានចាត់ទុកការសន្ទនាតាមទូរស័ព្ទគឺជាការបោះជំហានដើមដំបូងដ៏សំខាន់របស់ចិន ក្នុងការបំពេញមុខងារទទួលសុខត្រូវរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Mamer បានលើកទឹកចិត្តដល់ចិនអំពាវនាវឱ្យរុស្ស៊ីបញ្ចប់ភាពតានតឹងជាមួយអ៊ុយក្រែនធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ខឿនសន្តិភាពយុត្តិធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ