រុស្ស៊ីអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ម៉ោង ដើម្បីជម្លៀសជនស៊ីវិលនៅស៊ីរី

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីបទឈប់បាញ់នៅទូទាំងស៊ីរីនោះ នាថ្ងៃទី ២៦ កុម្ភៈ រុស្ស៊ីបាន អំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ម៉ោង ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១៤ រសៀលជារៀងរាល់ថ្ងៃនៅតំបន់ Ghouta ប៉ែកខាងកើត ជាយក្រុង Damascus។ 
រុស្ស៊ីអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ម៉ោង ដើម្បីជម្លៀសជនស៊ីវិលនៅស៊ីរី - ảnh 1រុស្ស៊ីអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៥ ម៉ោង ដើម្បីជម្លៀសជនស៊ីវិលនៅស៊ីរី 

ព្រមទាំងបង្កើតឡើងខ្សែរបៀងជម្លៀស សម្រាប់ប្រជាជនអាចចាកចេញពីតំបន់ក្រោមការគ្រប់គ្រងរបស់ក្រុមជ្រុលនិយម ដែលរងការឡោមព័ទ្ធនៅស៊ីរី។

ទន្ទឹមនឹងនេះ ថ្វីបើ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានអនុម័តនាថ្ងៃទី ២៤ កុម្ភៈ ស្ដីពីតម្រូវការបញ្ឈប់ភ្លាមមួយរំពេចនូវរាល់សកម្មភាពអមិត្តនៅទូទាំងស៊ីរីក៏ដោយនោះ ការវាយប្រហារនៅ តំបន់ Ghouta ប៉ែកខាងកើត នៅតែប្រព្រឹត្តិទៅដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ