រុស្ស៊ីអះអាងគោរពរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន

រុស្ស៊ីអះអាងគោរពរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Grigory Karasin (Image: Vietnam+)


(VOVworld) – ថ្លែងមតិក្នុងកម្មវិធីសន្ទនាលើកាណាល់ទូរទស្សន៍ Russia 1
នាយប់ ថ្ងៃទី ២ មិនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Grigory Karasin
បានលើកច្បាស់ថា៖ រុស្ស៊ីគ្មានគោលបំណងរំលោភលើអធិបតេយ្យភាព
របស់ អ៊ុយក្រែនឡើយនិងគ្មានជនរុស្ស៊ីណាមួយចង់បង្កសង្គ្រាមជាមួយ
ប្រទេសជិតខាងនោះទេ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖
រុស្ស៊ីប្រឆាំងជំទាស់ចំពោះសេចក្តីថ្លែងការណាដែលញុះញង់បង្កការខ្វែង
គំនិតនិងគំនុំគុំគួនរវាងរុស្ស៊ីនិងអ៊ុយក្រែន ព្រមទាំង គាំទ្រកំលាំងទាំងអស់
ដែលមានសុឆ័ន្ទៈបង្កើនទំនាក់ទំនងទ្វេភាគីផងដែរ។ រុស្ស៊ីបានអះអាងថា៖ បញ្ហាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនអាចដោះស្រាយ
បានទាំងស្រុងនិងត្រូវដោះស្រាយនៅផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនដោយ
ឈរលើមូលដ្ឋានគោរពផលប្រយោជន៍នៃបណ្ដាសហគន៍ គឺមិនមែនជាការ
ចាប់បង្ខំទេ។

នាថ្ងៃដ៏ដែល លើគេហទំព័រ Facebook របស់ខ្លួន នាយករដ្ឋមន្ត្រីរុស្ស៊ី លោក
Dmitry Medvedev បានប្រកាសថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំនាបច្ចុប្បន្ននៅអ៊ុយក្រែន
បានកាន់កប់អំណាចមិនស្រពច្បាប់ ហើយអះអាងថា៖ លោក Viktor Yanukovych នៅជាប្រធានាធិបតីរបស់អ៊ុយក្រែនតាមរដ្ឋធម្មនុញ្ញ។

ចំពោះមុខបំរែបំរួលតានតឹងនៅអ៊ុយក្រែន នាថ្ងៃទី ២ មិនា អធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel បានចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin សំដៅអំពាវនាវស្វែងរកវិធានការនយោបាយសំរាប់វិបតិ្តនៅប្រទេស
អឺរ៉ុបខាងកើតនេះ។ ប្រធានាធិបតីរុស្ស៊ីបានអះអាងថា៖ មូស្គូបានមានប្រតិកម្ម
ខណៈដែលសន្តិសុខនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋរុស្ស៊ី ក៏ដូចជា សហគមន៍ជននិយាយភាសាររុស្ស៊ីនៅប្រទេសជិតខាងកំពុងត្រូវគំរាមកំហែង។ ក្រងសួងការបរទេសចិនបានអំពាវនាវឲ្យភាគីទាក់ទិននានានៅអ៊ុយក្រែនប្រតិបត្តិ
តាមច្បាប់អន្តរជាតិនិងស្វែងរកវិធានការនយោបាយតាមរយៈការស​ន្ទនា។ ក្នុង
ពេលនោះ អាមេរិក អង់គ្លេសនិងបារាំងបាននាំចេញសេចក្តីថ្លែងការដែលមាន
ចរិតលក្ខណៈដាក់សម្ពាធដល់ឋានៈជាសមាជិករបស់រុស្ស៊ីក្នុងក្រុមបណ្ដាប្រទេស
ឧស្សាហកម្មអភិឌ្ឍន៍ជួរមុខលើសកលលោក (G8) និងសន្និសីទកំពូល  G8 ដែល
នឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខនៅទីក្រុង Sochi ។ អាល្លឺម៉ង់បានសង្កត់ធ្ងន់ថា៖ មិនគប្បីបណ្តេញរុស្ស៊ីពី G8 ដោយសារ នេះគឺជាកាណាល់សន្ទនាប្រសិទ្ធិភាព
តែមួយគត់រវាងលោកខាងលិចនិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ