រុស្ស៊ីអះអាងថាគោរពរាល់កិច្ចព្រមព្រៀងនៅព្រំដែនជាមួយអ៊ុយក្រែន
|
កងទ័ពអ៊ុយក្រែនយាមល្បាតនៅព្រំដែនជាមួយរុស្ស៊ី (រូបថតៈ Reuters) |
(VOVworld)-នាថ្ងៃទី២៣មិនា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Anatoly
Antonov បានប្រកាសថា ភាគីរុស្ស៊ីគោលរពរាល់កិច្ចព្រមព្រៀងអន្តរជាតិទាក់ទិន ដល់បណ្តាសកម្មភាពយោធានៅតំបន់ព្រំដែនជាមួយអ៊ុយក្រែន។ លោក Antonov បាននាំចេញសេចក្តីប្រកាសពោលខាងលើ ក្រោយពីស្ថាប័នផ្សព្វផ្សាយព័ត៌មាន បរទេសបាននាំពាក្យសំដីរបស់បញ្ជាការកំពូល NATO ប្រចាំនៅអឺរ៉ុប ឧត្តមសេ
នីយ៍កងទ័ពជើងអាកាសអាមេរិក លោក Philip Breedlove ដែល ចោទប្រកាន់ថា រុស្ស៊ីកំពុងដាក់ពង្រាយកម្លាំងដ៏ធំ១នៅតំបន់ជាប់ព្រំដែនជាមួយ ប្រទេសអ៊ុយ
ក្រែនប៉ែកខាងកើត។ ប៉ុន្តែក្នុងសេចក្តីប្រកាសរបស់ខ្លួន លោក Antonov អះអាង
ថា រុស្ស៊ីគ្មានសកម្មភាពយោធាណាមួយនៅព្រំដែន ដែលគំរាម កំហែងដល់
សន្តិសុខរបស់អ៊ុយក្រែនឡើយ៕