រុស្ស៊ីអះអាងថាអាចដើរតួនាទីយ៉ាងសំខាន់នៅតំបន់មជ្ឈឹមបូព៌ា
(VOVWORLD) - នាថ្ងៃទី ១៣ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថាទីក្រុងម៉ូស្គូអាចដើរតួនាទីយ៉ាងសំខាន់នៅតាមតំបន់មជ្ឈឹមបូព៌ាដោយសារររុស្ស៊ីមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់និងពិភពអារ៉ាប់ផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត ៖ vov.vn) |
ក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអ៊ូឌីតមុនពេលចេញដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឥស្លាមនេះ ក្នុងរយៈពេលជាងមួយទសវត្សរ៍មក លោក Vladimir Putin បានលើកច្បាស់ថាទាំងអារ៉ាប់ប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) សុទ្ទសឹងតែមិនមានបំណងចង់ប្រឈមមុខជាមួយអ៊ីរ៉ង់នោះឡើយ។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានអះអាងថាលោក មានទំនាក់ទំនងមិត្តភាពផ្ទាល់ខ្លួនជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ផងដែរ។ នាបច្ចុប្បន្ននេះ ភាគីរុស្ស៊ីកំពុងពិចារណាលើការវិនិយោគថ្មីៗនៅក្នុងប្រទេសឥស្លាមនេះ ពោលគឺក្រុមហ៊ុនរុស្ស៊ី Sibur Holding របស់រុស្ស៊ីកំពុងពិចារណាសាងសង់ប្រព័ន្ធរោងចក្រគីមីប្រេងឥន្ធនៈនៅអារ៉ាប់ប៊ីសាអូឌីត ដោយមានទឹកប្រាក់វិនិយោគជាង ១ ពាន់លានដុល្លារអាមេរិក។ ក្រៅពីនេះរុស្ស៊ីក៏កំពុងពិភាក្សាអំពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីបដែលស្រដៀងនឹងកិច្ចព្រមព្រៀងរបស់ទីក្រុងម៉ូស្គូជាមួយទីក្រុងតេហេរ៉ង់ផងដែរ៕