រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋានកងទ័ពជើងអាកាសនៅស៊ីរីទេ
|
រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋានកងទ័ពជើងអាកាសនៅស៊ីរីទេ (Image: ria.ru) |
(VOVworld) – រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋានកងទ័ពជើងអាកាសនៅ
ស៊ីរីទេ។ នេះគឺជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី
លោក Igor Konashenkov នាថ្ងៃទី ៩ ធ្នូ បន្ទាប់ពីការដែលសារព័ត៌មានបរទេស
បានចេញផ្សាយព័ត៌មានថា៖ ម៉ូស្គូមានផែនការកសាងមូលដ្ឋានកងទ័ពជើង
អាកាសថ្មីនៅតំបន់ទីប្រជុំជន Shayrat។ តាមលោក Konashenkov ថា៖
យន្តហោះណាក៏ដោយរបស់រុស្ស៊ីស្ថិតនៅមូលដ្ឋានសឹក Hmaynim នៅស៊ីរីគឺ
ចំណាយតែ ៣០ ដល់ ៤០ នាទី ដើម្បីហោះហើរពីមូលដ្ឋានសឹកនេះទៅកាន់
តំបន់ណាមួយក្នុងតំបន់មជ្ឈឹមបូព៌ារ។ ដោយហេតុនេះ ការកសាងមូលដ្ឋាន
សឹកថ្មីរបស់រុស្ស៊ីនៅស៊ីរីគឺមិនចាំបាច់ទេ។ តំណាងនៃក្រសួងការពារជាតិរុស្ស៊ី
បានចាត់ទុកថា៖ទង្វើរបស់មជ្ឍដ្ឋានសារព័ត៌មានបរទេសគឺសំដៅបង្វែទិស
សាធារណៈមតិចេញពីទង្វើបាញ់ធ្លាក់យន្តហោះរុស្ស៊ីរបស់ទួរគីដែលប្រធា
នាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកជាវាយក្រោយខ្នងនិងជា
មេគំនិតជាមួយភេវរកម្ម៕