លោក Ban Ki-moon អាចចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង


លោក Ban Ki-moon អាចចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង  - ảnh 1
លោក Ban Ki-moon អាចចុះឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង (VNA)

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានផ្តោតទៅលើលទ្ធភាពអាចបញ្ជីឈ្មោះធ្វើជាបេក្ខជនក្នុងការបោះឆ្នោត
ប្រធានាធិបតិកូរ៉េខាងត្បូងនាឆ្នាំ ២០១៧​ ខាងមុខ ក្នុងពេលលោកបញ្ចប់
បេសកម្មរបស់ ខ្លួននៅ អ.ស.ប.។ លោក Ban Ki-moon បាននាំចេញសេចក្តី
ប្រកាសពោលខាង លើក្នុងកាលៈទេសៈ ការធ្វើបាតុកម្មប្រឆាំងជំទាស់ប្រធា
នាធិបតី លោកស្រី​Park Geun-hye បានឈានទៅសប្តាហ៍ទី ៨។ ក្នុងសន្និសីទ
កាសែតចុងក្រោយក្នុង ឋានៈខ្ពស់បំផុតរបស់ អ.ស.ប. លោក Ban Ki-moon
បានឲ្យដឹងថា៖ លោកនឹង សំរាក់ក្នុងរយៈពេលខ្លីមួយបន្ទាប់ពីបញ្ចប់បេសកម្ម
របស់ខ្លួននាចុងខែធ្នូនេះ ហើយវិលត្រឡប់មកកូរ៉េខាងត្បូងវិញដើម្បីពិនិត្យ
មើលការងារមួយដែលអាចជួយ ឧបត្ថម្ភប្រទេសជាតិ។ ការបោះឆ្នោតប្រធា
នាធិបតីកូរ៉េខាងត្បូងនឹងប្រព្រឹត្តទៅនា ខែធ្នូឆ្នាំ ២០១៧ ខាងមុខ ប៉ុនតែ
វាអាចត្រូវរៀបចំឡើងមុនកាលកំណត់ប្រសិនបើ លោកស្រី Park Geun-hye
លាលែងពីដំណែង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ