លោក Chris Hipkins ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់

(VOVWORLD) - ថ្លែងបន្ទាប់ពីការស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅវិមានអគ្គទេសាភិបាលនៃប្រទេសនូវែលសេឡង់ ក្នុងទីក្រុង Wellington លោក Chris Hipkins បាននិយាយថា នេះគឺជាឯកសិទ្ធិ និងការទទួលខុសត្រូវដ៏អស្ចារ្យបំផុតនៃជីវិតរបស់លោក។

លោក Chris Hipkins ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រីនូវែលសេឡង់ (ប្រភព៖ CNN)

នៅថ្ងៃទី ២៥ ខែមករា លោក Chris Hipkins បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ ជំនួសលោកស្រី Jacinda Ardern ដែលបានប្រកាសលាលែងពីតំណែងកាលពីសប្តាហ៍មុន។

ថ្លែងបន្ទាប់ពីការស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅវិមានអគ្គទេសាភិ បាល នៃប្រទេសនូវែលសេឡង់ ក្នុងទីក្រុង Wellington លោក Chris Hipkins បាននិយាយថា នេះគឺជាឯកសិទ្ធិ និងការទទួលខុសត្រូវដ៏អស្ចារ្យបំផុតនៃជីវិតរបស់លោក។

នាយករដ្ឋមន្ត្រី Hipkins អាយុ ៤៤ ឆ្នាំត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃគោលនយោបាយឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 របស់ប្រទេសនូវែលសេឡង់ ហើយត្រូវបានគេសរសើរ សម្រាប់ការបំពេញមុខងារអស់រយៈពេលជិត ២ ឆ្នាំមក។

កាលពីចុងសប្តាហ៍មុន លោក Hipkins ត្រូវបានជាប់ឆ្នោតជាមេដឹកនាំគណបក្សការងារនូវែលសេឡង់ បន្ទាប់ពីនាយករដ្ឋមន្ត្រី Ardern បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ១៩ ខែមករា "ដោយសារតែមិនមានថាមពលគ្រប់គ្រាន់ដើម្បីបន្តការងារ"។ លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតសកលដែលនឹងត្រូវធ្វើនៅខែតុលាទេ។

ក្រុមអ្នកសង្កេតការណ៍និយាយថា ភារកិច្ចដ៏ធំបំផុតរបស់នាយករដ្ឋមន្ត្រីថ្មី Hipkins គឺការស្វែងរកមធ្យោបាយដើម្បីស្តារការគាំទ្រសម្រាប់រដ្ឋាភិបាលដែលធ្លាក់ចុះប្រជាប្រិយភាពនៅមុនការបោះឆ្នោតសកលនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ