លោក Lu Olo បន្តឈរឈ្មោះជាប្រធានាធិបតីទីម័រខាងកើត
(VOVWORLD) - ប្រធានាធិបតីទីម័រខាងកើតបច្ចុប្បន្ន លោក Lu Olo នៅថ្ងៃទី ១៦ ខែមករាបានប្រកាសថា លោកនឹងឈរឈ្មោះជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិ ២០២២-២០២៧។
ប្រធានាធិបតីទីម័រខាងកើតបច្ចុប្បន្ន លោក Francisco Guterres Lu Olo ។ (ប្រភព៖ វិមានប្រធានាធិបតីទីម័រខាងកើត)
|
លោកប្រធានាធិបតី Lu Olo បានបង្ហាញពីការត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង និងបន្តកាន់មុខតំណែងជាប្រធានាធិបតី ដែលលោកបានកាន់កាប់អស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ។ លោកបានអះអាងថា លោកមានសមត្ថភាពដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌ អំពើពុករលួយ និងអត្តាធិបតេយ្យយរបស់ប្រទេសជាតិ និងបំពេញការទុកចិត្តរបស់ប្រជាជនក្នុងសង្គមមានអធិបតេយ្យភាព។
មុននោះ កាលពីថ្ងៃទី ១៥ ខែមករា លោកប្រធានាធិបតី Lu Olo បានចេញក្រឹត្យមួយ ដែលបានកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតវង់ទីមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២។ ការបោះឆ្នោតវង់ទីពីរ នឹងប្រព្រឹត្តទៅ ៣០ថ្ងៃបន្ទាប់ពីវង់ទីមួយ យោងតាមច្បាប់បោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។ បច្ចុប្បន្ននេះ មានបេក្ខជនចំនួន ៦រូប ដែលបានឈរឈ្មោះជាប្រធានាធិបតីទីម័រខាងកើតសម្រាប់អាណត្តិឆ្នាំ២០២២-២០២៧៕