លោក Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ែឡារុស


លោក Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ែឡារុស - ảnh 1
លោក Lukashenko ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ែឡារុស (Image:VNA)

(VOVworld) – តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមប៉ែឡារុសបាន
ឲ្យដឹងថា៖ ប្រធានាធិបតីប៉ែឡារុសកាន់អំណាច លោក Alexander Lukashenko
ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ​នាថ្ងៃទី
 ១១ តុលា ដោយមានសម្លេងគាំទ្រស្រូបយក ៨៣,៤៩%។ មុននោះ គណៈ
កម្មាធិការ រៀបចំការបោះឆ្នោតមជ្ឈឹមប៉ែឡារុសបានប្រកាសថា៖ សមាត្រអ្នក
បោះឆ្នោតចូលរួមការបោះឆ្នោតប្រធានាធិបតីលើកនេះទទួលបាន ៨៦,៧៥%។
 បេក្ខជន លោកស្រី Tatiana Korotkevich ឈរលំដាប់ថ្នាក់ទី ២ ដោយមាន
សម្លេងគាំទ្រ ៤,៤២%។ ក្នុងនោះ តំបន់ដែលមានសមាត្រអ្នកបោះឆ្នោតខ្ពស់
បំផុតនៅទូទាំងប្រទេសគឺ Vitebsk (៩១%)។  រីឯទីក្រុង Minsk មានសមាត្រ
អ្នកបោះឆ្នោតចូលរួមទាបបំផុត - ៧៣,៣៣%៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ