លោក Nguyen Hoa Binh ត្រូវបានជ្រើសរើសកាន់តំណែងជាប្រធានតុលាការកំពូលប្រជាជន
(VOVWORLD) - ក្នុងសម័យប្រជុំនារសៀលថ្ងៃទី ២៦ ខែកក្កដា រដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោក Nguyen Hoa Binh ប្រធានតុលាការប្រជាជនកំពូលសម្រាប់អាណត្តិ ២០១៦-២០២១ កាន់តំណែងជាប្រធានតុលាការប្រជាជនកំពូលសម្រាប់អាណត្តិ ២០២១- ២០២៦។
លោក Nguyen Hoa Binh ប្រធានតុលាការប្រជាជនកំពូល (រូបថត៖ vov.vn) |
ថ្លែងមតិបន្ទាប់ពីពិធីស្បថចូលកាន់តំណែង លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៤ ប្រព័ន្ធតុលាការប្រជាជនបានបំពេញយ៉ាងល្អនូវភារកិច្ចដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ នោះគឺ៖“ ការពារយុត្តិធម៌ ការពារសិទ្ធិមនុស្ស ការពារសិទ្ធិពលរដ្ឋ ការពាររបបសង្គមនិយម ការពារផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល”។
ក្នុងអាណត្តិនៃរដ្ឋសភានីតិកាលទី ១៥ ក្នុងនាមជាប្រមុខស្ថាប័នតុលាការ លោក Nguyen Hoa Binh បានបញ្ជាក់ថា លោកនឹងរួមជាមួយក្រុមអ្នកដឹកនាំនិងក្រុមប្រឹក្សាចៅក្រមនៃតុលាការកំពូលប្រជាជន បម្រើប្រទេសជាតិ បម្រើប្រជាជនអស់ពីចិត្ត ដោយជំរុញបន្ថែមទៀតនូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌របស់ប្រទេសជាតិកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Le Minh Tri ប្រធានអយ្យការប្រជាជនកំពូល (រូបថត៖ vtc.vn) |
នារសៀលថ្ងៃដដែល លោក Le Minh Tri អនុប្រធានអយ្យការប្រជាជនកំពូលអាណត្តិ ២០១៦- ២០២១ ត្រូវបានបោះឆ្នោតជ្រើសរើសកាន់តំណែងជាប្រធានអយ្យការប្រជាជនកំពូលសម្រាប់អាណត្តិ ២០២១-២០២៦។
អនុប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦ លោកស្រី Vo Thi Anh Xuan (រូបថត៖ vov.vn) |
សមាជិករដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋសម្រាប់អាណត្តិ ២០១៦-២០២១ កាន់តំណែងជាអនុប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦៕