លោក Nguyen Xuan Phuc បានប្រធានរដ្ឋឧទ្ទេសនាមកាន់ដំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១

(VOVworld)-នាព្រឹកថ្ងៃទី២៦កក្កដា នៅក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាម
 នីតិកាលទី១៤ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជូនរបាយការ
ណ៍ស្តីពីគម្រោងរៀបចំកម្មាភិបាលសម្រាប់ដំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ២០១៦-២០២១។​តាមនោះ របាយការណ៍របស់ប្រធានរដ្ឋបានធ្វើការ
ឧទ្ទេសនាមលោក Nguyen Xuan Phuc  ជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១។

លោក Nguyen Xuan Phuc បានប្រធានរដ្ឋឧទ្ទេសនាមកាន់ដំណែងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


        មុននោះ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃដដែល រដ្ឋសភាបានផ្ទៀងស្តាប់នូវរបាយការ
ណ៍ស្តីពីលទ្ធផលពិភាគ្សាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងនាយករដ្ឋ
មន្ត្រីរដ្ឋាភិបាល អាណត្តិ២០១៦-២០២១។ ទទួលយកមតិរបស់សមាជិកសមាជិ
កាសភាដែលបានបកស្រាយនៅក្នុងអង្គប្រជុំ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan
 Phuc បានឲ្យដឹងថា៖

“រចនាសម្ព័ន្ធរបស់រដ្ឋាភិបាលតាមរូបសណ្ឋានក្រសួងគ្រប់គ្រងពហុផ្នែក ពហុ​វិស័យ
បានរក្សាតាំងពីអាណត្តិរដ្ឋសភានីតិកាលទី១២រហូតមកដល់ពេលនេះ គឺ ស្របទៅ
នឹងនិន្នាការរួមរបស់ពិភពលោក។ រដ្ឋាភិបាលស្នើរឲ្យរក្សាដដែលឈ្មោះ របស់ក្រ
សួងដូចនាបច្ចុប្បន្នដោយសារការអនុវត្តការផ្លាស់ប្តូរឈ្មោះនេះនឹងធ្វើឲ្យ ខ្ជះខ្ជាយ
ថវិការនិងកើតមានឡើងភាពស្មុគ្រស្មាញច្រើន។ រដ្ឋាភិបាលនឹងផ្សព្វ ផ្សាយយ៉ាង
ឆាប់ៗនូវបទបញ្ញត្តិការងាររបស់រដ្ឋាភិបាល ដោយមានការលើក កំពស់ការទទួល
ខុសត្រូវរបស់អ្នកប្រមុខ”។

        នាពេលរសៀល អង្គប្រជុំនឹងផ្ទៀងស្តាប់របាយការណ៍ស្តីពីគម្រោងរៀបចំ
កម្មាភិបាលកាន់ដំណងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលហើយជ្រើសតាំងដំណែងនេះ
តាមរូបភាពបោះឆ្នោតសម្ងាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ