លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីទី២ការបរទេស និងពាណិជ្ជកម្ម ប្រ៊ុយណេ

(VOVWORLD) -នាព្រឹកថ្ងៃទី ៩ វិច្ឆិក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីទី២ការបរទេស និងពាណិជ្ជកម្ម ប្រ៊ុយណេ លោក Lim Jock Seng ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។
លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីទី២ការបរទេស និងពាណិជ្ជកម្ម ប្រ៊ុយណេ - ảnh 1លោក Pham Binh Minh ជួបសន្ទនា
ជាមួយរដ្ឋមន្ត្រីទី២ការបរទេស និងពាណិជ្ជកម្ម ប្រ៊ុយណេ 

នាព្រឹកថ្ងៃទី ៩ វិច្ឆិក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីទី២ការបរទេស និងពាណិជ្ជកម្ម ប្រ៊ុយណេ លោក Lim Jock Seng ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍វិជ្ជមានក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលកន្លងទៅ ហើយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំលើកទី ២ របស់គណៈកម្មការសហប្រតិបត្តិការទ្វេភាគីវៀតណាម ប្រ៊ុយណេ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយនាខែគុម្ភោៈ ឆ្នាំ ២០១៧។ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាពហុភាគីដូជាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ជាដើម។ រីឯខ្លួនវិញ លោក Lim Jock Seng បានវាយតម្លៃខ្ពស់ចំពោះការផ្ដើមគំនិត និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ហើយសន្យាគាំទ្រវៀតណាមសម្រាចរួចរាល់តួនាទីជាប្រទេសម្ចាស់ផ្ទះ APEC សំដៅធានាជោគជ័យសម្រាប់ APEC ២០១៧ ក៏ដូចជាលើកកំពស់តួនាទីរបស់ APEC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ