លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ

(VOVWORLD) -នាថ្ងៃទី ៤ មករា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khamphanh Sit Thi Dampha។
លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ - ảnh 1លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ 

នាថ្ងៃទី ៤ មករា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khamphanh Sit Thi Dampha។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Khamphanh Sit Thi Dampha បានជូនដំណឹងចំពោះលោក Tran Dai Quang អំពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh។ វីឯខ្លួនវិញលោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រព័ន្ធតុលាការប្រជាជនឡាវ ទទួលបានក្នុងដំណើការកំណែទម្រង់ និងអភិវឌ្ឍន៍នាពេលកន្លងទៅ។

លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ប្រព័ន្ធតុលាការមានតួនាទីសំខាន់ក្នុងការកសាងនីតិរដ្ឋ ការពារយុត្តិធម៌ ការពារសិទ្ធិមនុស្សនៅប្រទេសនីមួយៗ ហើយអះអាងថា គាំទ្រការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាម -ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ