លោក Trump ត្រូវបានចោទប្រកាន់ ជាលើកដំបូង​ដែលអតីតប្រធានាធិបតីអាមេរិកប្រឈមមុខនឹងការចោទប្រកាន់មានទោសឧក្រិដ្ឋ

(VOVWORLD) - គណៈវិនិច្ឆ័យធំមួយនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ៣០ខែមីនាបានបោះឆ្នោតដោយចោទប្រកាន់លោក Donald Trump មានទោសឧក្រិដ្ឋដែលមិនបានប្រកាសជាក់លាក់។ 

នេះជាលើកដំបូងហើយដែលអតីតប្រធានាធិបតីអាមេរិកមួយរូបត្រូវប្រឈមនឹងការចោទប្រកាន់មានទោសឧក្រិដ្ឋ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ការិយាល័យមេធាវី ខណ្ឌ Manhattan ក្នុងទីក្រុងញូវយ៉ក បានស៊ើបអង្កេតលើការចោទប្រកាន់ថា លោក Trump បានជាប់ពាក់ព័ន្ធក្នុងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លា ដល់តារាសម្តែងភាពយន្តពេញវ័យ Stormy Daniels ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៦ ដើម្បីឲ្យតារាស្ត្រីរូបនេះមិនរាយការណ៍អំពីរឿងអាស្រូវជាមួយលោក កាលពីឆ្នាំ ២០០៦។ សមាជិកគណៈវិនិច្ឆ័យធំនៅ Manhattan បានបោះឆ្នោតចោទប្រកាន់លោក Trump ហើយនេះជាលើកទីមួយហើយដែលអតីតប្រធានាធិបតីអាមេរិកមួយរូបត្រូវប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។

ប្រតិកម្មទៅនឹងសេចក្តីសម្រេចនេះ លោក Trump បានគូសបញ្ជាក់ថា “នេះជាការធ្វើទុក្ខបុកម្នេញនយោបាយ និងជាការលូកលាន់ការបោះឆ្នោតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ” របស់គណបក្សប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ មេធាវីរបស់លោក Trump បានប្រកែកថា លោក Trump គឺជាជនរងគ្រោះនៃប្រព័ន្ធច្បាប់សហរដ្ឋអាមេរិកដែលពុករលួយ និងបំភ្លៃការពិត។ យោងតាមប្រភពព័ត៌មានមួយចំនួន លោក Trump ប្រហែលជានឹងត្រូវបង្ហាញខ្លួននៅតុលាការនៅដើមសប្តាហ៍ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ