លើកកំពស់ការយល់ដឹងគោរពនិងប្រតិបត្តិរដ្ឋធម្មនុញ្ញ២០១៣ក្នុងសង្គម
(VOVWORLD) /  
|
លើកកំពស់ការយល់ដឹងគោរពនិងប្រតិបត្តិរដ្ឋធម្មនុញ្ញ២០១៣ក្នុងសង្គម (khanhhoa.com.vn) |
Vovworld-នាថ្ងៃទី១៤មេសានៅទីក្រុង Nha Trang ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានរៀបចំសន្និសីទបំប៉នឃោសនាលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣សំរាប់អ្នកយកព័ត៌មានអ្នកនិពន្ធនៃបណ្ដាស្ថាប័នសារព័ត៌មាននិងកម្មាភិបាល
មន្ទីព័ត៌មាននិងផ្សព្វផ្សាយដំបន់ភាគខាងត្បូងពីខេត្ត Da Nang មកចំនួន១០០នាក់។
ថ្លែងមតិប្រារព្ធសន្និសីទ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Nguyen Bac Son
បានលើកត្រដែតនូវអត្ថន័យតំលៃនៃរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម
ឆ្នាំ២០១៣ ដែលបានអនុម័តនៅសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣និងចូល
ជាធរមានចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៤។ រដ្ឋមន្ត្រី Nguyen Bac Son បានសង្កត់ធ្ងន់ថា
បណ្ដាស្ថាប័នសារព័ត៌មានត្រូវកសាងផែនការឃោសនាបង្កើតនាទនានា រួមចំណែក
បញ្ជូនខ្លឹមសាររដ្ឋធម្មនុញ្ញចូលក្នុងជីវភាពសង្គម ផ្សាភ្ជាប់ការឃោសនារដ្ឋធម្មនុញ្ញជា
មួយចលនារៀនសូត្រនិងយកតម្រាប់តាមគំរូសីលធម៍លោកប្រធានហូជីមិញ៕
-VOVWORLD