លើកកំពស់គុណភាព ក្រុមចៅក្រមឆ្លើយតបនឹងសំណូមពរធ្វើសមាហរណកម្មអន្តរជាតិ

លើកកំពស់គុណភាព ក្រុមចៅក្រមឆ្លើយតបនឹងសំណូមពរធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
រូបថតៈ VGP/Phan Hoàng


(VOVworld)-ក្រុមចៅក្រមត្រូវបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ដើម្បីដោះស្រាយ
ល្អនូវរឿងក្តី និងជំនុំជំរះប្រភេទឧក្រិដ្ឋកម្មតាមបែបប្រពៃណីនិងក្រៅ ប្រពៃណី
ឧក្រិដ្ឋកម្មឆ្លងដែន ជំលោះមានកត្តាបរទេសនិងជំលោះអន្តរជាតិ។នេះជាចំណុច
ស្នូលមួយក្នុងបណ្តាបញ្ហាដែលលោក Truong Hoa Binh ចៅក្រម​តុលាការប្រជាជន
កំពូលសង្កត់ធ្ងន់នៅក្នុងសន្និសីទអនុវត្តការងារតុលាការប្រជា​ជនទីក្រុងហូជីមិញ
ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី២០កុម្ភៈ។​តាមលោក Truong Hoa Binh ថា ក្នុង
កាលៈទេសៈដែលវៀតណាមកំពុងធ្វើសមាហរណកម្ម ស៊ីជម្រៅជាមួយពិភពលោក
ហើយវិស័យ “យុទ្ធធម៌” ក៏បានចូលរួមសន្ធិសញ្ញា អន្តរជាតិលើគ្រប់វិស័យហើយចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយ ប្រទេសដទៃជាច្រើនកុះករ។ លោក
Truong Hoa Binh បានសង្កត់ធ្ងន់ថា តុលា ការទាំងពីរជាន់របស់ទីក្រុងហូជីមិញ ត្រូវ យកចិត្តទុកដាក់ការងារត្រៀមរៀបចំ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងសំណូមពរធ្វើសមាហ រណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ