លើកកំពស់គុណភាពប្រភពធនធានមនុស្សឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ

លើកកំពស់គុណភាពប្រភពធនធានមនុស្សឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
លោក Nguyen Thien Nhan ទទួលយកនិងកត់សំគាល់យោបល់របស់តំណាងយុវជន

(VOVworld) - ថ្លែងមតិនៅសន្និសីតយកយោបល់របស់សមាជិកសម្ព័ន្ធយុវជន វៀត
ណាមស្ដីពីសេចក្ដីព្រាងឯកសារមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនីស្តវៀត
ណាម នាថ្ងៃទី២១ តុលា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម
លោក Nguyen Thien Nhan បានចាត់ទុកថា ការដែលតំណាងវ័យ ក្មេងចូលរួមផ្ដល់
យោបល់លើកនេះជាឱកាសដើម្បីពង្រីកបញ្ញា ស្មារតីទទួលខុស ត្រូវរបស់ជំនាន់វ័យ
ក្មេងក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់បក្ស រដ្ឋ។លោក Nguyen Thien Nhan
មានគោលបំណងថា យុវជននឹងជាកម្លាំងឈានមុខក្នុងការ អនុវត្តន៍រូបសណ្ឋាន
សហករថ្មីសំដៅអភិវឌ្ឍន៍កសិកម្ម។ទន្ទឹមនឹងនោះ ជំនាន់វ័យ ក្មេងក៏គប្បីយកចិត្ត
ទុកដាក់ដល់បញ្ហារក្សាពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិក្នុងកាលៈ
ទេសៈប្រទេសជាតិកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ