លើកកំពស់តួនាទីអន្តរផ្នែកក្នុងសមាហរណកម្មអន្តរជាតិខាងវប្បធម៌ សង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែកក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអន្តរផ្នែកដឹកនាំ ការងារសមាហរណកម្មអន្តរជាតិលើវិស័យវប្បធម៌ សង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ និងបណ្តុះបណ្តាល។

លើកកំពស់តួនាទីអន្តរផ្នែកក្នុងសមាហរណកម្មអន្តរជាតិខាងវប្បធម៌ សង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)
ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឲ្យ គណៈកម្មាធិការដឹកនាំត្រួតពិនិត្យឡើងវិញនូវបទប្បញ្ញត្តិទូទៅ ដើម្បីធ្វើសេនាធិការលើ បញ្ហាសំខាន់ៗ នៅពេលចូលរួមក្នុងកិច្ចព្រមព្រៀង ពហុភាគីសកលនិងតំបន់ ក្នុង វិស័យនីមួយៗ រួមទាំងវប្បធម៌ សង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំបណ្តុះ បណ្តាល។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែដាក់ចេញចក្ខុវិស័យសម្រាប់យុទ្ធសាស្ត្រសមាហរណកម្មអន្តរជាតិនាពេលខាងមុខ ជាមួយនឹងអាទិភាពនៅក្នុងវិស័យនីមួយៗរបស់យើងនោះគឺវប្បធម៌ សង្គម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងការអប់រំ។ បញ្ហាថ្មីៗដែលទាក់ទងនឹងកត្តាសកល ឬឆ្លងដែន គួរតែកំណត់គោលដៅដើម្បីស្នើឡើងផែនការចូលរួមឲ្យបានម្ចាស់ការ និងមានប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើម និងកិច្ចព្រមព្រៀងថ្មីៗ។ លើសពីនេះ ចាំបាច់ត្រូវពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលយើងបានចុះ ហត្ថលេខា ដើម្បីធ្វើស្ថាប័នភាវូបនីយកម្មឬដាក់បញ្ចូលក្នុងច្បាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ