លើកកំពស់ប្រសិទ្ធភាពដំណើការធ្វើសមាហរណកម្មអន្តរជាតិ
|
លើកកំពស់ប្រសិទ្ធភាពដំណើការធ្វើសមាហរណកម្មអន្តរជាតិ |
(VOV)_នាថ្ងៃទី៩មិនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានអញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គ គណៈកម្មាធិការ
ជាតិអំពីការធ្វើសមាហរណកម្មអន្តរជាតិសំដៅបូកសរុបវាយតំលៃការងារឆ្នាំ ២០១៦
ពិភាក្សាអំពីទិសដៅ ភារកិច្ចក្នុងឆ្នាំ ២០១៧។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មាន
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue លោក Vu Duc Dam ដំណាងក្រសួង
ស្ថាប័នជាសមាជីកគណៈកម្មាធិការបញ្ជាណែនាំ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានអះអាងថា៖ ដំណើការធ្វើសមាហរណកម្មអន្តរជាតិបាន
នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សំរាប់សហគ្រាសនិងប្រជាជន។ លោកក៏បាន
សង្កត់ធ្ងន់ថា៖ ការរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វីក លើកទី
ពីរនេះ មិនគ្រាន់តែជាឱកាសដើម្បីវៀតណាមបន្តរួមវិភាគទានចំពោះការអភិវឌ្ឍន៍
រួមរបស់វេទិកាប៉ុណ្ណោះទេ ថែមទាំង ជាឱកាសដើម្បីបង្កើនផ្សព្វផ្សាយសក្ដានុភាព
តភ្ជាប់ជាមួយដៃគូផ្សេងៗ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ
ជាមួយសមាជិកនានារបស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក។ ចំ
ពោះការងារព័ត៌មាន និងផ្សព្វផ្សាយអំពីដំណើការធ្វើសមាហរណកម្មអន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើ
ថាត្រូវមានដំណោះស្រាយ របៀបទាក់ទងល្អថែមទៀត ដើម្បីប្រជាជន និងសហគ្រាស
ទទួលបានព័ត៌មានអំពីសមាហរណកម្ម ប្រកបដោយងាយស្រួលថែមទៀត៕