លើកកំពស់ប្រសិទ្ធភាពនៃក្របខណ្ឌ យន្តការសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងការអនុវត្តបេសកកម្មមនុស្សធម៌

(VOVWORLD) - គណៈប្រតិភូបានអះអាងថា គ្រោះមហន្តរាយ និងហានិភ័យគ្រោះធម្មជាតិ គឺជា បញ្ហាប្រឈមដ៏ធំធេងដែលប្រទេសនីមួយៗមិនអាចដោះស្រាយដាច់ដោយ ឡែកគ្នាបានឡើយ។ AP11 គឺជាឱកាសដើម្បីឲ្យប្រទេសនានាបំផុសគំនិត និងរៀន សូត្រពីគ្នាទៅវិញទៅមក នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយកាន់តែខ្លាំងឡើងៗ។ 
លើកកំពស់ប្រសិទ្ធភាពនៃក្របខណ្ឌ យន្តការសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ - ảnh 1គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅកិច្ចពិភាក្សា។ (រូបថត៖ Anh Huyen)
បន្តសម័យពិភាក្សានៅសន្និសីទកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ (AP11) នារសៀលថ្ងៃទី ២១ វិច្ឆិកា នៅទីក្រុង ហាណូយ គណៈប្រតិភូមកពីសមាគមកាកបាទក្រហមចំនួន ៥០ នៅក្នុងតំបន់បាន ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពសម្រាប់ការងារមនុស្សធម៌នៅក្នុងតំបន់និងអន្តរ ជាតិក្នុងដំណាក់កាលថ្មី ការលើកកម្ពស់ប្រសិទ្ធភាពនៃក្របខ័ណ្ឌនិងយន្តការសហ ប្រតិបត្តិការរវាងសមាគមថ្នាក់ជាតិនានាក្នុងការបំពេញបេសកកម្មមនុស្សធម៌។
គណៈប្រតិភូបានអះអាងថា គ្រោះមហន្តរាយ និងហានិភ័យគ្រោះធម្មជាតិ គឺជា បញ្ហាប្រឈមដ៏ធំធេងដែលប្រទេសនីមួយៗមិនអាចដោះស្រាយដាច់ដោយ ឡែកគ្នាបានឡើយ។ AP11 គឺជាឱកាសដើម្បីឲ្យប្រទេសនានាបំផុសគំនិត និងរៀន សូត្រពីគ្នាទៅវិញទៅមក នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយកាន់តែខ្លាំងឡើងៗ។ ដូច្នេះ សន្និសីទចាំបាច់ត្រូវ កសាងបណ្តាញរួមគ្នា រួមចំណែកដើម្បីជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហ គមន៍នៅអាស៊ីប៉ាស៊ីហ្វិក។
សន្និសីទបានឯកភាពលើគោលការណ៍ស្នូលទាំង ៧ នៃចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និងការបង្កើនមិត្ត ភាពរវាងសមាគមថ្នាក់ជាតិនានា ជួយដោះស្រាយកង្វល់ ហើយរួមដៃគ្នាចងក្រង់ យុទ្ធសាស្ត្រមនុស្សធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ