លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋសំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ពាយ័ព្យ

លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋសំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ពាយ័ព្យ - ảnh 1
លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋសំដៅអភិវឌ្ឍវិស័យទេសចរណ៍
នៅតំបន់ពាយ័ព្យ ((Đức Anh/VOV5))

(VOV)_នាព្រឹកថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំតំ
បន់ពាយ័ព្យបានរៀបចំសន្និសីទស្ដីអំពីការអនុវត្ត សេចក្តីសម្រេចចិត្តសេខ ០៨ របស់
ការិយាល័យនយោបាយស្ដីអំពីការអភិវឌ្ឍន៍ វិស័យទេសចរណ៍សំដៅក្លាយទៅជាផ្នែក
សេដ្ឋកិច្ចមុខព្រួញនៅតំបន់ពាយ័ព្យ ។ អង្គប្រជុំបាន​ទទួលស្គាល់ថា ដើម្បីអភិវឌ្ឍន៍
វិស័យទេសចរណ៍ ​ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនៅតំបន់ពាយ័ព្យ គប្បីបង្កើន
តួនាទីសម្រប សម្រួលតំបន់របស់គណៈកម្មាធិការបញ្ជាណែនាំពាយ័ព្យក្នុងការតភ្ជាប់
បណ្ដា សកម្មភាពទេសចរណ៍នៅមូលដ្ឋាន ។ លោក Ngo Hoai Trung អគ្គនាយករងនៃ
អគ្គនាយកដ្ឋានទេសចរណ៍បានអះអាងថា៖           “នៅក្នុងដំណាក់កាលខាងមុខនេះ
 ក្រៅពីការបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទៅកាន់មណ្ឌលទេសចរ យើងគប្បី
អនុវត្តយ៉ាងខ្លាំងក្លា​សារចរ​លេខ ១៨ របស់នាយករដ្ឋមន្ត្រីស្ដីអំពីការបង្កើនការគ្រប់​គ្រង​
បរិយាកាស​ទេសចរណ៍ ធានាសន្តិសុខ​និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។​គប្បី​បន្ត​ផ្ដល់
អាទិភាពសម្រាប់កសាងផលិតផល​ទេសចរណ៍ទំនើប ដែល​សមស្របនឹង​ចំណង់​ចំណូល
ចិត្តរបស់ទីផ្សារ ។ផ្តោតសំខាន់លើផលិតផលដែលមានលក្ខណៈ ដោយ​ឡែករបស់តំបន់
ពាយ័ព្យគឺទេសភាពធម្មជាតិ​។​វិនិយោគ​កែលម្អឫកសាងមូលដ្ឋានសម្ភារៈទេសចរណ៍តាម
ទិសទំនើបដែលផ្សាភ្ជាប់នឹងលក្ខណៈពិសេសនៃភូមិសាស្រ្ត ​និងមនុស្សក្នុងតំបន់នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ