លើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាជាថ្មីឱ្យឡើងដល់កម្រិតកំពូល
|
លើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាជាថ្មីឱ្យឡើងដល់កម្រិតកំពូល |
(VOV)_ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅកម្ពុជានៃគណៈប្រតិភូជាន់ខ្ពស់
វៀតណាម ដឹកនាំដោយលោកប្រធានរដ្ឋ Truong Tan Sang កាសែតរស្មីកម្ពុជា ក្នុង
ច្បាប់ចេញផ្សាយថ្ងៃទី២៣ធ្នូ បានមានអត្ថបទ១ដោយចំណងជើងថា៖ លើកកម្ពស់
ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាជាថ្មីឱ្យឡើងដល់កម្រិតកំពូល។អត្ថបទនេះ
បានសង្កត់ធ្ងន់ថា៖ប្រទេសវៀតណាមនិងកម្ពុជាជាប្រទេសជិតខាង មានទំនាក់ទំនង
ជាប្រពៃណីពីយូរណាស់មកហើយ។ ក្នុងដំណើរប្រវត្តិសាស្ត្រ កម្ពុជានិងវៀតណាម
បានប្រកៀកស្មារជាមួយគ្នា សាមគ្គីសហប្រតិបត្តិការរួមសុខរួមទុក្ខ ជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក។ អត្ថបទនេះបានចាត់ទុកថា៖ រហូតមកដល់បច្ចុប្បន្ន ភាគីទាំងពីរអាច
មោទនភាព ដោយការពូនជ្រុំចំណងមិត្តភាព និងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី
លើច្រើនវិស័យ រួមចំណែកចូលក្នុងបុព្វហេតុអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរ។ នាបច្ចុប្បន្ន វៀតណាមមានគំរោងការណ៍ចំនួន១២៦វិនិយោគនៅកម្ពុជា ដោយមាន
ទុនសរុបចុះបញ្ជីចំនួន៣ពាន់លានដុល្លារអាមេរិក ប្រមូលផ្តុំចូលក្នុងវិស័យដំណាំកសិកម្ម អគ្គីសនី ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ។ កម្ពុជានិងវៀតណាមជានិច្ច
កាលរួមសហការជាមួយគ្នាយ៉ាងស្អិតរមួត សកម្មផ្លាស់ប្តូរព័ត៍មាន ដោះស្រាយល្អ
រឿងហេតុដែលបានកើតមានឡើងនៅតំបន់ព្រំដែន ។ កាសែតបានដកស្រង់ពាក្យ
សំដីរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី
ថា៖ប្រជាជនវៀតណាមជាមិត្តទំនុកទុកចិត្តរបស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជា
ជានិច្ចកាលជាមិត្តជិតខាងល្អ ប្រកៀកស្មាជាមួយប្រជាជនវៀតណាម។ កម្ពុជានឹង
បន្តពូនជ្រុំអោយទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យដ៏ល្អប្រសើរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម៕