លើកកម្ពស់ផលិតភាពគុណភាពតាមរយៈការច្នៃប្រឌិត

(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា សន្និសីទ “ជំរុញផលិតភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ដោយផ្អែកលើគ្រឹះស្ថាននៃផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការកែទម្រង់បែបបទរដ្ឋបាល” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។

លើកកម្ពស់ផលិតភាពគុណភាពតាមរយៈការច្នៃប្រឌិត - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖Thu Hường/congthuong.vn)

នៅក្នុងកិច្ចប្រជុំនេះ តំណាងចូលរួមបានសង្កត់ធ្ងន់ថា៖ ជំងឺរាតត្បាត កូវីដ ១៩ កំពុង បណ្តាលឱ្យសហគ្រាសធុនតូច និងមធ្យមជាច្រើន កាត់បន្ថយទំហំផលិតកម្ម កាត់បន្ថយកម្លាំងពលកម្ម សូម្បីតែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ជាបណ្តោះអាសន្នក៏មានដែរ។ ហេតុដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ក្រោយជំងឺរាតត្បាត គឺគ្មានវិធីណាមួយល្អជាជាងការបង្ខំឱ្យសហគ្រាសធ្វើការវិនិយោគលើវិទ្យាសាស្ត្របច្ចេកវិទ្យានិងមានការច្នៃប្រឌិត។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Le Xuan Dinh បានអះអាងថា៖ វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីគឺជាកត្តាសម្រេចសម្រាប់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ៖ “ក្នុងរយៈពេលកន្លងមកនេះ ថវិការបស់រដ្ឋតែងតែបានវិនិយោគទៅលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយមាន ២% នៃការចំណាយថវិការបស់រដ្ឋ។ ប្រសិនបើកាលពីមុននេះ សមាមាត្រនៃការវិនិយោគលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងរដ្ឋនិងសហគ្រាស គឺ៧០-៣០ ដែលមានន័យថា ៧០% សម្រាប់ការវិនិយោគលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសហគ្រាសបានវិនិយោគ ៣០% តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ សមាមាត្រនេះគឺស្មើគ្នា គឺ ៥០-៥០។ ពោលគឺ សហគ្រាសបានយកចិត្តទុកដាក់ជាច្រើន ក្នុងការវិនិយោគលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយអត្រានេះ ប្រាកដជានឹងបន្តកើនឡើងខ្ពស់នាពេលខាងមុខនេះជាពុំខាន”

នៅក្នុងសន្និសីទនេះ អ្នកជំនាញបានស្នើរដ្ឋាភិបាល ត្រូវការគោលនយោបាយ និងកម្មវិធីជួយឧបត្ថម្ភអង្គភាពអាជីវកម្មច្រើនថែមទៀត ពីក្រសួង អង្គការនិងសមាគមនានា។ ដោយហេតុនេះ ជួយឱ្យសហគ្រាស លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីរួមគ្នា ឆ្លងផុតគ្រារីករាលដាលជំងឺរាតត្បាតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ