លក្ខណៈវប្បធម៌ស្រដៀងគ្នាដែលផ្សាភ្ជាប់បណ្តាប្រទេសរួមទន្លេមេគង្គ

លក្ខណៈវប្បធម៌ស្រដៀងគ្នាដែលផ្សាភ្ជាប់បណ្តាប្រទេសរួមទន្លេមេគង្គ - ảnh 1
ទិដ្ឋភាពនៃពិធីជប់លៀង Gala Dinner

(VOVworld)-នាយប់ថ្ងៃទី២៥តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់លៀង Gala
Dinner ស្វាគមន៍ប្រធានគណៈប្រតិភូនិងភរិយាដែលចូលរួមសន្និសីទជាន់ខ្ពស់
CLMV ទី៨ ACMECS ទី៧ និងWEF-មេគង្គ។​ថ្លែងមតិក្នុងពិធី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសដែលរស់នៅរួមទន្លេមេគង្គសុទ្ធតែមានវប្ប
ធម៌ប្រពៃណីយូរ អង្វែងពោរពេញទៅដោយអត្តសញ្ញាណរបស់ប្រទេសខ្លួន។
ហើយប្រទេសនីមួយ សុទ្ធ តែមានសិល្បករដែលមានទេពកោសល្យផលិតចេញ
នូវផលិតផលសិប្បកម្មវិចិត្រ សិល្បៈល្បីឈ្មោះលើពិភពលោក។ ដោយសារ
លក្ខណៈស្រដៀងគ្នានោះហើយដែលបានផ្សាភ្ជាប់ បណ្តាប្រទេសរស់នៅរួមទន្លេ
មេគង្គតាំងពីដើមមក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា
 ដោយឈរលើគ្រឹះដ៏រឹងមាំនោះ ប្រទេសមេគង្គ ទាំងអស់គប្បីរឹតបន្តឹងកិច្ចសហ
ប្រតិបត្តិការនិងបើកទូលាយការផ្សាភ្ជាប់ជាមួយប្រទេស ស្ថិតតាមបណ្តោយទន្លេ
ធំៗដូចជា អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ានិងមេគង្គក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចធ្វើ
សមាហរណកម្មតំបន់និងរួមគ្នារក្សាសន្តិភាពសំដៅឆ្ពោះទៅភាពសម្បូររុងរឿង
សម្រាប់ប្រទេសទាំង៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ