លោកតាណូអែល ចាប់ផ្តើមដំណើរចែកកាដូដល់កុមារនៅទូទាំងពិភពលោក

(VOVWORLD) - នាថ្ងៃទី២៣ ខែធ្នូ លោកតាណូអែល (Santa Claus) និងសត្វរមាំងបានចាកចេញពីផ្ទះរបស់ខ្លួននៅតំបន់ខ្សែក្រវ៉ាត់អាក់ទិក ដើម្បីចាប់ផ្ដើមធ្វើដំណើរប្រចាំឆ្នាំនៃការចែកកាដូដល់កុមារនៅទូទាំងពិភពលោក។
លោកតាណូអែល ចាប់ផ្តើមដំណើរចែកកាដូដល់កុមារនៅទូទាំងពិភពលោក - ảnh 1 លោកតាណូអែល ចាប់ផ្តើមដំណើរចែកកាដូដល់កុមារនៅទូទាំងពិភពលោក

មានគ្រួសារជាច្រើនបានប្រមូលផ្តុំគ្នានៅទីលំនៅដ្ឋានផ្លូវការរបស់លោកតា         ណូអែលនៅទីរួមស្រុក Rovaniemi ប្រទេសហ្វាំងឡង់ ដើម្បីស្ដាប់បទចំរៀងបុណ្យណូអែល និងជូនដំណើរលោកតាណូអែលមុនពេលចាប់ផ្តើមបំពេញការងារដ៏រវល់បំផុតរបស់ខ្លួនជាប្រចាំឆ្នាំ។ យោងទៅតាមដំណើរនេះ លោតាណូអែលនឹងចាកចេញពីភូមិ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប៉ូលខាងជើង និងជិះរទេះអូសដោយសត្វរមាំងដែលផ្ទុកកាដូជាច្រើនដើម្បីចែកជូនដល់កុមារមានសំណាងបំផុតនៅលើពិភពលោក ហើយចាប់ពីនោះតទៅ លោកតាណូអែលនឹងចាប់ផ្តើមធ្វើដំណើរចែកអំណោយរបស់ខ្លួនក្នុងរាត្រីបុណ្យណូអែលផងដែរ។ គួរបញ្ជាក់ថាលោកតាណូអែលគឺជានិមិត្តរូបវប្បធម៌និងទេសចរណ៍របស់ប្រទេសហ្វាំងឡង់ ហើយទីរួមខេត្ត Rovaniemi ត្រូវបានចាត់ទុកជាលំនៅដ្ឋានផ្លូវការរបស់លោកតាណូអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ