លើកទឹកចិត្តសហគ្រាសបោះទុនចូលមកតំបន់ឧស្សាហកម្មឯកទេស
(VOVWORLD) - ថ្លែងនៅទីនេះ ប្រធាន KBIZ លោក Kim Ki Mun បានជម្រាបថា ដោយឈរ លើមូលដ្ឋាននៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងដំណើរការសាងសង់តំបន់ឧស្សាហ កម្មកូរ៉េខាងត្បូងនៅប្រទេសផ្សេងៗ។ ក្រៅពីមីយ៉ាន់ម៉ា វៀតណាមក៏ជាទីកន្លែងដែលសហគ្រាសកូរ៉េខាងត្បូងមាន បំណងចង់បោះទុនផងដែរ។
ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) បានទទួលជួបជាមួយគណៈប្រតិភូសម្ព័ន្ធ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) ដឹកនាំដោយលោកប្រធាន Kim Ki Mun (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue បានទទួលជួបជាមួយគណៈប្រតិភូសម្ព័ន្ធ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) ដឹកនាំដោយលោក ប្រធាន Kim Ki Mun ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ថ្លែងនៅទីនេះ ប្រធាន KBIZ លោក Kim Ki Mun បានជម្រាបថា ដោយឈរ លើមូលដ្ឋាននៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងដំណើរការសាងសង់តំបន់ឧស្សាហកម្មកូរ៉េខាងត្បូងនៅប្រទេសផ្សេងៗ។ ក្រៅពីមីយ៉ាន់ម៉ា វៀតណាមក៏ជាទីកន្លែងដែលសហគ្រាសកូរ៉េខាងត្បូងមាន បំណងចង់បោះទុនផងដែរ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បាន អះអាងថា វៀត ណាមលើកទឹកចិត្ត KBIZ បោះទុនសាងសង់តំបន់ឧស្សាហកម្ម ឯកទេសសម្រាប់សហគ្រាសកូរ៉េខាងត្បូង ហើយថែមទាំងសម្រាប់សហគ្រាស ខ្នាតតូចនិងមធ្យមវៀតណាមទៀតផង។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយ KBIZ ជួបពិភាក្សាការងារជាមួយក្រសួងផែនការនិងវិនិយោគ ក៏ដូចជាខេត្តក្រុង ដែល KBIZ យកចិត្តទុកដាក់ដើម្បីជ្រើសរើសទីតាំង របៀបធ្វើ ព្រមទាំងសហការ ជាមួយវៀតណាមដើម្បីជួយឧបត្ថម្ភលើកកំពស់បំណិននិងជំនាញវិជ្ជាជីវៈសម្រាប់ពលករវៀតណាមផងដែរ៕