លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងជំរុញខ្លាំងនូវការធ្វើបរិវត្ត កម្ម រួមទាំងបរិវត្តកម្មសេដ្ឋកិច្ច ផ្លាស់ប្ដូរថ្មីកម្លាំងចលករកំណើនចាស់ (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) និងជំរុញកម្លាំងចលករកំណើនថ្មី; បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង; បរិវត្តកម្មយន្តការ និងគោលនយោបាយ ក៏ដូចជាបរិវត្តកម្មធនធាន មនុស្សផងដែរ។
នារសៀលថ្ងៃទី ១៦ មករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ស្វីស) លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ច សន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយ ប្រធានបទ “ជើងមេឃថ្មីនៃការអភិវឌ្ឍ៖ ជំរុញការធ្វើបរិវត្តកម្ម បង្កើតកម្លាំងចលករថ្មី សម្រាប់កំណើននៅវៀតណាម”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) - ảnh 1លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ច
សន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ (រូបថត៖ VOV)
អញ្ជើញចូលរួមក្នុងកិច្ចសន្ទនានេះ មានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសកលប្រមាណ ៦០នាក់ ដែលជាសមាជិក WEF។ ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ដើម្បីជំរុញការធ្វើបរិវត្តកម្ម ការស្ថាបនា និងបង្កើតកម្លាំងចលករថ្មី សម្រាប់កំណើន វៀតណាមនឹងផ្តោតសំខាន់ទៅលើដំណោះស្រាយចំនួន ៤ ក្រុម។ ទីមួយ ផ្តោតលើការពិនិត្យឡើងវិញ កែលម្អស្ថាប័ននិងច្បាប់ ជាមួយនឹងស្មារតីបង្កើត លក្ខខណ្ឌអំណោយផលបំផុតសម្រាប់អាជីវកម្ម និងវិនិយោគិន។ ទីពីរ ផ្តោតលើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ។ ទីបី អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើការអភិវឌ្ឍ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទីបួន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើង វិញ ដោយផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន ដោយផ្តល់អាទិភាពដល់ការ អភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញ បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល ឧស្សាហកម្ម semiconductor និងជំរុញនវានុវត្តន៍។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងជំរុញខ្លាំងនូវការធ្វើបរិវត្ត កម្ម រួមទាំងបរិវត្តកម្មសេដ្ឋកិច្ច ផ្លាស់ប្ដូរថ្មីកម្លាំងចលករកំណើនចាស់ (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) និងជំរុញកម្លាំងចលករកំណើនថ្មី; បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង; បរិវត្តកម្មយន្តការ និងគោលនយោបាយ ក៏ដូចជាបរិវត្តកម្មធនធាន មនុស្សផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ WEF និងសមាជិកនានា បន្តសហ ប្រតិបត្តិការជាមួយវៀតណាម; អំពាវនាវឱ្យវិនិយោគិនបង្កើនការវិនិយោគលើវិស័យ អាទិភាព ដូចជានវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ក្នុងនោះមានបច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិម្មិត។
ថ្នាក់ដឹកនាំ WEF និងតំណាងសហគ្រាសនានាបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិ ផលក្នុងការស្តារឡើងវិញ ការអភិវឌ្ឍ កំណើននៃមាត្រដ្ឋានសេដ្ឋកិច្ច មាត្រដ្ឋាន ពាណិជ្ជកម្ម ក៏ដូចជាការប្តេជ្ញាចិត្តធ្វើបរិវត្តកម្ម និងយថាទស្សន៍សេដ្ឋកិច្ចរបស់ វៀតណាម ដោយវាយតម្លៃថា វៀតណាមគឺជាចំណុចភ្លឺមួយក្នុងការស្ដារសេដ្ឋកិច្ចឡើង វិញក្នុងតំបន់។ WEF ក៏បានចាត់ទុកថា វៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលទទួលបានការយកចិត្តទុកដាក់ច្រើនបំផុតពីសហគមន៍ធុរកិច្ចនៅក្នុង សន្និសីទលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ