លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកាណាដា និងឯកអគ្គរាជទូតថៃ

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងពន្លឿនការនាំចេញកាណាដា លោកស្រី Mary Ng ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ក្នុងជំនួបនេះ ដោយវាយតម្លៃថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនៅតែមានច្រើន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវ បង្កើតយន្តការសហប្រតិបត្តិការថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  រួមទាំងពាណិជ្ជកម្ម វិនិយោគ ការធ្វើបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ ការផលិត ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ថាមពល ការអប់រំបណ្តុះបណ្តាល...

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកាណាដា និងឯកអគ្គរាជទូតថៃ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងពន្លឿនការនាំចេញកាណាដា លោកស្រី Mary Ng។ (រូបថត៖ VNA)

ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកស្រីរដ្ឋមន្ត្រី Mary Ng បានសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មីមួយ។ ក្នុងនោះ ដាក់ពង្រាយផែនការកៀរគរធនធាន ដើម្បីអនុវត្តន៍សេចក្តីប្រកាសអំពីភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដែលធានាបាននូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។ លោកស្រីរដ្ឋមន្ត្រី Mary Ng ក៏បាននិយាយដែរថា គណៈប្រតិភូពាណិជ្ជកម្មកាណាដា ដែលមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ មានមនុស្សជាង ៣០០នាក់ ក្នុងនោះមានតំណាងសហគ្រាសកាណាដាឈានមុខចំនួន ៧០ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សហគ្រាសក្នុងការស្វែងរក និងបន្តជំរុញការវិនិយោគនៅវៀតណាម។

លោកស្រីរដ្ឋមន្ត្រី Mary Ng បានអះអាងថា៖ កាណាដាគោរព និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាតួនាទីរបស់វៀតណាម និងអាស៊ានក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា; យើងសង្ឃឹមថា វៀតណាម នឹងរួមជាមួយកាណាដា ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគាំទ្រកាណាដាក្នុងតួនាទីជាប្រធានប្ដូរវេននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកាណាដា និងឯកអគ្គរាជទូតថៃ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោក Nikorndej Balankura។ (រូបថត៖ VNA)

នារសៀលថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោក Nikorndej Balankura មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកឯកអគ្គរាជទូត ដែលបានសម្រេចអាណត្តិការងារដោយជោគជ័យ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃនាពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ