លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅទស្សនាសាកលវិទ្យាល័យ San Francisco ជំរុញកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-សហរដ្ឋអាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ កញ្ញា (ម៉ោងនៅទីក្រុងហាណូយ) ក្នុងឱកាសអញ្ជើញចូលរួម សប្តាហ៍ជាន់ខ្ពស់លើកទី ៧៨ នៃមហាសន្និ
បាតអង្គការសហប្រជាជាតិ និងសកម្មភាព ទ្វេភាគីនៅសហរដ្ឋ
អាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញទៅទស្សនា និងជួបសំណេះសំណាលនៅសាកលវិទ្យាល័យ San Francisco (USF)។ បច្ចុប្បន្ននេះ វៀតណាមមាននិស្សិតប្រមាណ ៨០នាក់ ដែលកំពុងសិក្សានៅ USF។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅទស្សនាសាកលវិទ្យាល័យ San Francisco ជំរុញកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-សហរដ្ឋអាមេរិក - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសាកលវិទ្យាល័យ San Francisco។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់ការអប់រំជាគោលនយោបាយជាតិជួរមុខ ជាមួយនឹងគោលជំហរ ជំរុញការរៀនសូត្រពេញមួយជីវិត; ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ គឺជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី... វៀតណាមជានិច្ចកាលមានបំណងចង់ស្វែងរក និងពង្រីកឱកាសសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលរបស់សហរដ្ឋអាមេរិក រួមទាំង សាកលវិទ្យាល័យ USF ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាកលវិទ្យាល័យ USF នាំមុខគេក្នុងនិន្នាការសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ និង បណ្តុះបណ្តាល ដោយកំណត់វៀតណាមជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការ ហើយផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតវៀតណាម ជាពិសេសលើវិស័យ ថ្មីៗដូចជា៖ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក .... លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យអប់រំគឺស្របតាមអាទិភាពរបស់វៀតណាម ស្របតាមនិន្នាការសហ សម័យ ក៏ដូចជាស្របតាមទិសដៅសហប្រតិបត្តិការរបស់អាមេរិកជាមួយវៀតណាម ផងដែរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅទស្សនាសាកលវិទ្យាល័យ San Francisco ជំរុញកិច្ចសហប្រតិបត្តិការអប់រំវៀតណាម-សហរដ្ឋអាមេរិក - ảnh 2លោកនាយករដ្ឋមន្ត្រីមានបំណងនិងជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ San Francisco និងវៀតណាមនឹងកាន់តែរីកចម្រើន ក្រោមរូបភាពដ៏សម្បូរបែប ទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្ដែង។ (រូបថត៖ VOV)
ទាក់ទងនឹងការចែករំលែករបស់សាកលវិទ្យាធិការ លោក Paul J. Fitzgerald ទាក់ទិននឹងការរួមវិភាគទានរបស់បណ្ដាសាសនាក្នុងប្រវត្តិសាស្ត្រវៀតណាម លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសពហុជាតិ និងពហុសាសនាដោយ មានជីវភាពជំនឿសាសនាដ៏សម្បូរបែប រដ្ឋវៀតណាមជានិច្ចកាលអនុវត្តន៍យ៉ាងខ្ជាប់ ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា សិទ្ធិនៃការ កាន់និងមិនកាន់សាសនារបស់ប្រជាជន; ធានានូវសមភាព និងការមិនរើសអើងដោយ មូលហេតុសាសនា ឬជំនឿ; ការពារសកម្មភាពរបស់អង្គការសាសនាដោយច្បាប់។ បណ្ដាអង្គការសាសនាស្របច្បាប់ក៏ដូចជាសាសនិកនៅក្នុងប្រទេសវៀតណាមត្រូវបានផ្តល់លក្ខខណ្ឌប្រតិបត្តិការអំណោយផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ