លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្តេជ្ញាចិត្តសម្រេចសំណង់និងគម្រោងសំខាន់ៗតាមផែនការ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការរដ្ឋដឹកនាំសំណង់ និងគម្រោងសំខាន់ៗថ្នាក់ជាតិក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១២ នៃគណៈកម្មាធិការដឹកនាំ។ 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្តេជ្ញាចិត្តសម្រេចសំណង់និងគម្រោងសំខាន់ៗតាមផែនការ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណែតរវាងទីស្នាក់ការរដ្ឋាភិបាលជាមួយខេត្តក្រុងចំនួន ៤៨ ដែលកំពុងដំណើរការសំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន។

ថ្លែងមតិនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា គមនាគមន៍និយាយរួម ហើយជាក់ស្ដែងគឺផ្លូវហាយវេ ព្រលានយន្តហោះ និងកំពង់ផែអភិវឌ្ឍន៍ដល់កម្រិតណា នឹងបើកលំហអភិវឌ្ឍន៍ដល់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ វារួមចំណែកកាត់បន្ថយការចំណាយលើឡូជីស្ទីក បង្កើតកម្លាំងប្រកួតប្រជែងសម្រាប់ទំនិញទាំងក្នុងស្រុកនិងលើពិភពលោក។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំផ្តោតការយកចិត្តទុកដាក់លើការពិនិត្យឡើងវិញនូវការអនុវត្តគម្រោង ពិនិត្យលើការដោះស្រាយការលំបាក និងឧបសគ្គក្នុងពេលអនុវត្តគម្រោង ជាពិសេសការងារបោសសម្អាតទីតាំង ការផ្គត់ផ្គង់វត្ថុធាតុចាក់ដីបំពេញ ការសាកល្បងប្រើប្រាស់ខ្សាច់សមុទ្រជាវត្ថុធាតុចាក់ដីបំពេញ។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យបណ្ដាក្រសួង ផ្នែក និងមូលដ្ឋានកៀរគរប្រព័ន្ធនយោបាយ; កៀរគរកងកម្លាំង និងអង្គភាពអាជីវកម្ម ដើម្បីចូលរួមក្នុងការអនុវត្តសំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន ដូចជាការចូលរួមក្នុងការដាក់ពង្រាយខ្សែបណ្តាញបញ្ជូនអគ្គីសនី ៥០០kV សៀគ្វី ៣ Quang Trach - Pho Noi បង្កើតកម្លាំងចម្រុះដើម្បីអនុវត្តន៍គម្រោង; ពិចារណាបំផុសចលនាប្រឡងប្រណាំងប្រទេសទាំងមូលមានផ្លូវគោកល្បឿនលឿន ៣០០០ គីឡូម៉ែត្រមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ