លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ឧសភា នៅខេត្ត Tay Ninh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត បានធ្វើជាប្រធានសន្និសីទលើកទី៣របស់ក្រុមប្រឹក្សា។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ VOV)

សន្និសីទបានពិភាក្សាអំពីការរៀបចំ និងការអនុវត្តផែនការមេតំបន់ ណាមបូខាងកើត រយៈពេលឆ្នាំ ២០២១-២០៣០  ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលទើបបាននាយករដ្ឋមន្ត្រីអនុម័តនាថ្ងៃទី ៤ ឧសភា។

អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តំបន់ណាមបូខាងកើតត្រូវពន្លឿនល្បឿន ត្រួសត្រាយ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស យន្តការគោលនយោបាយត្រូវតែបើកចំហ ប្រកបដោយភាពច្នៃប្រឌិត និងទំនើប ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រត្រូវតែឈានទៅរកភាពទំនើបយ៉ាងឆាប់រហ័ស ហើយការគ្រប់គ្រងត្រូវតែមានភាពឆ្លាតវៃស្របតាមនិន្នាការអភិវឌ្ឍន៍ថ្មីៗ។ ទន្ទឹមនឹងនោះ បង្កើតកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បង្កើតឡើងវិញនូវកម្លាំងជំរុញចាស់ និងផ្តោតលើកម្លាំងជំរុញថ្មី; ធ្វើសមកាលកម្មជំរុញការទម្លាយយុទ្ធសាស្ត្របីនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងស្ថាប័ន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

ដើម្បីបង្កើនសក្តានុពល គុណសម្បត្តិ និងអភិវឌ្ឍតំបន់ណាមបូខាងកើតក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ស្វាហាប់របស់ប្រទេសជាតិ និងតំបន់នោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រជាជនជាមជ្ឈមណ្ឌល និងប្រធានបទ; ស្វែងរក និងលើកកម្ពស់ការអភិវឌ្ឍនៃសក្តានុពល និងឱកាសលេចធ្លោបំផុត។ លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួល ការអភិវឌ្ឍ និងទំនាក់ទំនងក្នុងតំបន់...។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាងច្បាស់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗ ក្នុងនោះ សង្កត់ធ្ងន់លើការកសាងផែនការអនុវត្តថ្នាក់តំបន់ជាបន្ទាន់ក្នុងស្មារតី “តាមរយៈការបើកទូលាយក្នុងគោលនយោបាយ ច្បាស់លាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងឆ្លាតវៃក្នុងការគ្រប់គ្រង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ