លោកនាយករដ្ឋមន្ត្រី៖ ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ដ គឺជាទំនួលខុសត្រូវ កាតព្វកិច្ច ព្រមទាំងក៏ជា "បទបញ្ជា" ចេញពីបេះដូងរបស់មនុស្សម្នាក់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តជាគំរូ ឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រី៖ ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ដ គឺជាទំនួលខុសត្រូវ កាតព្វកិច្ច ព្រមទាំងក៏ជា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តជាគំរូ។ (រូបថត៖ Tran Chien/ suckhoedoisong.vn)

តាងនាមរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តទាំងអស់លើទូទាំងប្រទេស និងប្រតិភូចំនួន ១០០ នាក់ដែលមានវត្តមាននៅក្នុងជំនួបនេះ។ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រសួងសុខាភិបាល សមាគមកាកបាទក្រហមវៀតណាម មន្ទីរពេទ្យឈាមវិជ្ជា និងបញ្ចូលឈាមមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និង ក្រសួង ស្ថាប័ន និងអង្គការមហាជនពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការផ្តល់ប្រឹក្សា និងអនុវត្តន៍បានល្អនូវការចលនាប្រជាជនទាំងមូលឱ្យចូលរួម បរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

“នាយករដ្ឋមន្ត្រីមានបំណង និងជឿជាក់ថា គំរូទាំង ១០០ នាក់ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជាអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តរាប់លាននាក់នៅទូទាំងប្រទេសនឹងបន្តពង្រីកស្មារតីសប្បុរសធម៌ ប្រពៃណីល្អប្រសើររបស់ប្រជាជាតិ ដើម្បីរួមចំណែកដោយឥតឈប់ឈរ ចែករំលែកដំណក់ឈាមរបស់ខ្លួនដើម្បីសហគមន៍និងសង្គម។ ទន្ទឹមនឹងនេះ ក្លាយទៅជាអ្នកឃោសនាដ៏សកម្មដើម្បីរីកសាយភាយស្មារតី និងអំពើល្អប្រសើរនោះ រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុថែទាំ និងការពារសុខភាពប្រជាជនផងដែរ។ ការបរិច្ចាកឈាមគឺដើម្បីបំភ្លឺជីវិត បំភ្លឺក្តីសង្ឃឹម បំភ្លឺក្តីសុបិន បំភ្លឺអ្វីៗដ៏ល្អប្រសើរក្នុងសហគមន៍”។

គួរជម្រាបថា គណៈកម្មាធិការជាតិដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។ រហូតមកដល់ពេលនេះ សកម្មភាពបរិច្ចាគឈាមស្ម័គ្រចិត្តជាច្រើននៅទូទាំងប្រទេសត្រូវបានរៀបចំឡើងប្រកបដោយ ប្រសិទ្ធភាព លេចធ្លោគឺយុទ្ធនាការធំៗដូចជា៖ ពិធីបុណ្យនិទាឃរដូវក្រហម កម្មវិធីថ្ងៃអាទិត្យក្រហម ដំណើរក្រហម... បរិមាណឈាមដែលប្រមូលបាននៅឆ្នាំក្រោយគឺតែងតែខ្ពស់ជាងឆ្នាំមុន ពីជាង ៥ សែនឯកតាក្នុងឆ្នាំ ២០០៨ ឡើងដល់ជាង ១,៤ លានឯកតាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ