លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបី

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពីទៅទស្សនាសួនឧស្សាហកម្ម Ras Laffan លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានឡើងយន្តហោះពិសេសចាកចេញពីប្រទេសកាតា បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបី ចាប់ពីថ្ងៃទី ២៧ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបី - ảnh 1លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងលោកជំទាវបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបី ចាប់ពីថ្ងៃទី ២៧ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ បញ្ជាក់ពីការត្រិះរិះថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រថ្មី និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំវៀតណាមក្នុងការនាំទំនាក់ទំនងជាមួយប្រទេសសំខាន់ៗទាំងបីនៃតំបន់ឈូងសមុទ្រពែរ្ស ឈានចូលដំណាក់កាលថ្មី កាន់តែខ្លាំងក្លា ទូលំទូលាយ ជាមួយនឹងការជឿទុកចិត្តកាន់តែស៊ីជម្រៅ និងឱកាសកាន់តែច្រើនថែមទៀត។ ការលើកកំពស់ទំនាក់ទំនងជាផ្លូវការជាមួយ UAE ទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ បានបើកឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រីកបណ្តាញភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់វៀតណាមជាមួយប្រទេសចំនួន ១៣។ ទន្ទឹមនឹងនោះ ការដែលវៀតណាម និងអារ៉ាប៊ីសាអូឌីត និងកាតា បានឯកភាពជំរុញទំនាក់ទំនងឱ្យឡើងកំពស់ថ្មីក្នុងពេលឆាប់ៗខាងមុខនេះ បានបង្កើតសន្ទុះអភិវឌ្ឍន៍យ៉ាងទូលំទូលាយនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដទៃទៀត បង្កើតសន្ទុះដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ា - អាហ្វ្រិកខាងជើង។

ដំណើរទស្សនកិច្ចលើកនេះបានពង្រីកទីផ្សារសម្រាប់ទំនិញនាំចេញរបស់វៀតណាម ព្រមទាំងទាក់ទាញទុនវិនិយោគគុណភាពខ្ពស់ពីមូលនិធិវិនិយោគ និងសាជីវកម្មឈានមុខគេលើពិភពលោក ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាពរបស់វៀតណាមដូចជា បញ្ញាសិប្បនិម្មិត ទិន្នន័យធំ កុំព្យូទ័រពពក ថាមពលស្អាត ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍឧស្សាហកម្មហាឡាល... នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសទាំងបីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមសកម្មភាពជិត ៦០។ ដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីបានទទួលជោគជ័យប្រកបដោយផ្លែផ្កា ដោយសម្រេចបាននូវគោលដៅដែលបានដាក់ចេញជាមួយនឹងលទ្ធផលសំខាន់ៗនិងជាក់ស្ដែងជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ