លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ រដ្ឋាភិបាលជានិច្ចកាលរួមដំណើរជាមួយសហគ្រាសដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរបស់អចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយបណ្ដាសហ គ្រាសដែលចូលរួមកសាងគម្រោងជាតិសំខាន់ៗ។ 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ រដ្ឋាភិបាលជានិច្ចកាលរួមដំណើរជាមួយសហគ្រាសដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរបស់អចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយបណ្ដាសហ គ្រាសដែលចូលរួមកសាងគម្រោងជាតិសំខាន់ៗ។ (រូបថត៖ chinhphu.vn)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទាក់ទងនឹងផ្នែកអាកាសចរណ៍ គម្រោងអាកាសយានដ្ឋាន អន្តរជាតិ Long Thanh ត្រូវបានរំពឹងថានឹងសម្រេចជាសា្ថពរនៅឆ្នាំ ២០២៥; ស្ថានីយ៍ T៣ នៃអាកាសយានដ្ឋាន Tan Son Nhat ត្រូវបានគេរំពឹងថានឹងសម្រេចត្រឹមឱកាស ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ហើយស្ថានីយ៍ T២ អាកាសយានដ្ឋាន Noi Bai ក៏គ្រោង នឹងសម្រេចទាន់តាមកាលវិភាគផងដែរ។ ទាក់ទងនឹងផ្លូវល្បឿនលឿន គិតត្រឹមពេល នេះ ផ្លូវប្រវែងជាង ២០០០ គីឡូម៉ែត្រ ត្រូវបានសម្រេចរួចរាល់ ១៧០០ គីឡូម៉ែត្រ កំពុងត្រូវបានសាងសង់ និង ១៤០០ គីឡូម៉ែត្រទៀត នឹងចាប់ផ្តើមសាងសង់នាពេល ខាងមុខ។ ទាក់ទងនឹងផ្លូវដែក រដ្ឋាភិបាលបានដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចនូវគោល ជំហរអំពីការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូង និងខ្សែរថភ្លើងដែល តភ្ជាប់ជាមួយប្រទេសចិន; គម្រោងកំពង់ផែសមុទ្រធំៗនៅតាមខេត្តក្រុងជាច្រើនកំពុង ត្រូវបានជំរុញ។ រួមជាមួយគ្នានោះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី រលកធាតុ អាកាស ជាពិសេសគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ Quang Trach-Pho Noi ត្រូវបានសម្រេចក្នុងរយៈពេលតែជាង ៦ ខែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីមាន បំណងថា សហគ្រាសនានាបន្តខិតខំប្រឹងប្រែង ជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិ ការជាមួយដៃគូបរទេស ដើម្បីបន្តចូលរួមអនុវត្តន៍ និងកសាងគម្រោងសំខាន់ៗផ្សេង ទៀតរបស់ប្រទេសជាតិនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋា ភិបាលជានិច្ចកាលរួមដំណើរ ផ្ទៀងស្តាប់ និងចែករំលែកជាមួយសហគ្រាស ដោះស្រាយការលំបាក ជំនះពុះពារលើបញ្ហាប្រឈមដោយឈរលើស្មារតី “រួមគ្នាធ្វើ រួមគ្នា ទទួលផល រួមគ្នាឈ្នះ រួមគ្នាអភិវឌ្ឍន៍” ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែក រំលែកគ្នា ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ រួមទាំងការអភិវឌ្ឍរបស់សហ គ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ