លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាប្រធានសន្និសីទអំពីការប្រយុទ្ធប្រឆាំងការនេសាទ IUU
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា ក្រោយ រយៈពេលជិត ១ឆ្នាំ ចាប់តាំងពីអធិការកិច្ចលើកទី ៤ របស់ EC (ខែតុលាកន្លងទៅ) និង រយៈពេល ៧ឆ្នាំនៃការអនុវត្តភារកិច្ច ដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ នេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ដើម្បីដកការ ព្រមានជា “កាតលឿង” របស់ EC មក លទ្ធផលជាច្រើនត្រូវបានទទួលស្គាល់ដោយ EC មាតិ កាជាច្រើនក៏ត្រូវបាន EC បង្អុលបង្ហាញនិងស្នើឲ្យដោះស្រាយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាប្រធានសន្និសីទអំពីការប្រយុទ្ធប្រឆាំងការនេសាទ IUU។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាប្រធានសន្និសីទវាយតំលៃលទ្ធផលប្រយុទ្ធប្រឆាំងនឹងការនេសាទជលផលខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ដើម្បីត្រៀមទទួល និងធ្វើការជាមួយក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) លើកទី៥។ សន្និសីទបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) និងតភ្ជាប់តាមប្រព័ន្ធ អ៊ីនធឺណែតជាមួយខេត្តក្រុងជាប់សមុទ្រចំនួន ២៨។
ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា ក្រោយ រយៈពេលជិត ១ឆ្នាំ ចាប់តាំងពីអធិការកិច្ចលើកទី ៤ របស់ EC (ខែតុលាកន្លងទៅ) និង រយៈពេល ៧ឆ្នាំនៃការអនុវត្តភារកិច្ច ដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ នេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ដើម្បីដកការ ព្រមានជា “កាតលឿង” របស់ EC មក លទ្ធផលជាច្រើនត្រូវបានទទួលស្គាល់ដោយ EC មាតិ កាជាច្រើនក៏ត្រូវបាន EC បង្អុលបង្ហាញនិងស្នើឲ្យដោះស្រាយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នការងារមួយចំនួននៅតែមិនទាន់សម្រេចតាមការទាមទារនោះទេ។ ដូច្នេះហើយ ជាមួយនឹងការប្តេជ្ញាចិត្តដកការព្រមាន “កាតលឿង” នៅអធិការកិច្ចលើកទី៥ របស់ក្រុម ការងារ EC ដែលរំពឹងថានឹងប្រព្រឹត្តទៅក្នុងខែតុលាខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន កំណត់ឲ្យបានច្បាស់លាស់អំពីការលំបាក និង ឧបសគ្គដែលនៅសេសសល់ ព្រមទាំង ស្នើវិធានការដើម្បីដោះស្រាយយ៉ាងពេញលេញ ធានាឲ្យការទទួល និងធ្វើការជាមួយក្រុមអធិការកិច្ច EC លើកទី ៥ ទទួលបានលទ្ធផលល្អបំផុត៕