លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាអំពីការងារតាក់តែងច្បាប់

(VOVWORLD) - នាថ្ងៃទី ២៤ សីហា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ រដ្ឋាភិបាលវៀតណាមបានបើកសម័យប្រជុំជំនាញប្រចាំខែសីហា ស្តីពីការតាក់តែង ច្បាប់ ដើម្បីពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារចំនួន៨ ក្នុងនោះមានគម្រោងច្បាប់ សេចក្តីសំណើតាក់តែងច្បាប់ចំនួន ៧ និងខ្លឹមសាររបាយការណ៍ចំនួន១។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាអំពីការងារតាក់តែងច្បាប់ - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាអំពីការងារតាក់តែងច្បាប់។ (រូបថត៖ VGP)
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចង្អុលបង្ហាញថា ពាក់កណ្តាលអាណត្តិ ២០២១-២០២៦ បានកន្លងផុតទៅ គោលដៅជាច្រើនដែលបាន កំណត់ដោយមហាសន្និបាតបក្សលើកទី១៣ ត្រូវបានសម្រេចជាស្ថានពរ និងសម្រេច លើសកម្រិត ប៉ុន្តែនៅតែមានគោលដៅខ្លះដែលត្រូវការពន្លឿន និងបង្កើតការទម្លុះ ទម្លាយក្នុងពាក់កណ្តាលដែលនៅសេសសល់ ដើម្បីសម្រេចបាននូវគោលដៅដែល បានដាក់ចេញ។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដើម្បីពន្លឿន និង ទម្លុះទម្លាយភាពទាល់ច្រក គឺត្រូវដោះស្រាយឲ្យបានឧបសគ្គផ្លូវច្បាប់ និងកែលម្អ ស្ថាប័ន។
បើតាមលោកនាយករដ្ឋមន្ត្រី ខ្លឹមសារទាំង ៨ ដែលត្រូវបានពិចារណាក្នុងកិច្ចប្រជុំលើកនេះ គឺមានលក្ខណៈចម្រុះ វិសាលភាពទូលំទូលាយ និងគ្របដណ្ដប់លើមុខសញ្ញាជាច្រើន។ ដោយហេតុនេះ សមាជិករដ្ឋាភិបាលត្រូវផ្តោតបញ្ញា សុក្រិតច្បាប់ជាបន្ទាន់ ដើម្បីដាក់ជូនរដ្ឋសភា តាមនីតិវិធីត្រឹមត្រូវ ពេលវេលា និងធានាគុណភាព។ ដោយ សង្កត់ធ្ងន់លើសារៈសំខាន់នៃការងារតាក់តែងច្បាប់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នស្មើក្រសួង ត្រូវដឹកនាំដោយផ្ទាល់; រៀបចំធនធាន និង បុគ្គលិកដែលមានសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការងារតាក់តែង សុក្រិត ច្បាប់និងស្ថាប័ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ