លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui ប្រទេសជប៉ុន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនវិនិ យោគសាងសង់រោងចក្រផលិតចំណីសត្វ; ពង្រឹងនិងពង្រីកសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាមក្នុងវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំង; សហការ ជួយ ឧបត្ថម្ភ ផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងជាមួយដៃគូវៀតណាម ជួយសហ គ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui ប្រទេសជប៉ុន - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui & Co (ជប៉ុន) លោក Tatsuo Yasunaga។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui & Co (ជប៉ុន) លោក Tatsuo Yasunaga និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនវិនិ យោគសាងសង់រោងចក្រផលិតចំណីសត្វ; ពង្រឹងនិងពង្រីកសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាមក្នុងវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំង; សហការ ជួយ ឧបត្ថម្ភ ផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងជាមួយដៃគូវៀតណាម ជួយសហ គ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក; ជួយគាំទ្រការទាក់ទាញការវិនិយោគក្នុងវិស័យផ្លាស់ប្តូរថាមពលនៅ វៀតណាម; បង្កើនការគាំទ្រ ផ្តល់អាហារូបករណ៍ និងសហការជាមួយគ្រឹះស្ថានបណ្តុះ បណ្តាល ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។
ចំណែកលោកប្រធាន Tatsuo Yasunaga បានឲ្យដឹងថា នៅប្រទេសវៀតណាម សម្ព័ន្ធក្រុមហ៊ុន Mitsui មានគម្រោងវិនិយោគចំនួន ២២ លើវិស័យផ្សេងៗគ្នា ជា ពិសេសវិស័យធនធានរ៉ែ ថាមពល ឧបករណ៍ និងវាយនភណ្ឌ  ដែលមានទុនវិនិយោគ សរុបប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះខ្សែសង្វាក់គម្រោងថាមពល អគ្គីសនីនិងឧស្ម័ន Block B មានដើមទុនចំនួនជាង ៧០០ លានដុល្លារអាមេរិក។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui មានគោលបំណងថា វៀតណាមនឹងគាំទ្រសម្ព័ន្ធក្រុម ហ៊ុនក្នុងការពង្រីកការវិនិយោគ និងអាជីវកម្មទៅក្នុងវិស័យផ្សេងទៀតនៅវៀតណាម ដូចជា៖ វារីវប្បកម្ម កែច្នៃ នាំចេញជលផល; ផលិតនិងនាំចេញគ្រាប់ឈើ; ការបណ្តុះ បណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការការងាររវាងវៀតណាម និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ