លោកនាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេតំបន់ណាមបូខាងកើតរហូតដល់ឆ្នាំ ២០៥០

(VOVWORLD) - នាថ្ងៃទី ៤ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើផែនការមេតំបន់ណាមបូខាងកើត ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ 
លោកនាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេតំបន់ណាមបូខាងកើតរហូតដល់ឆ្នាំ ២០៥០ - ảnh 1ទីក្រុងហូជីមិញ (រូបថត៖ baochinhphu.vn)

វិសាលភាពនៃព្រំប្រទល់នៃផែនការតំបន់រួមមានព្រំដែនរដ្ឋបាលទាំងមូល ទីក្រុង និងខេត្តចំនួន៥៖ Dong Nai, Binh Duong, Ba Ria - Vung Tau, Binh Phuoc និង Tay Ninh។

គោលដៅនៃផែនការគឺថា នៅឆ្នាំ ២០៣០ តំបន់ណាមបូខាងកើត នឹងក្លាយជាតំបន់ម៉ាស៊ីនកំណើនដ៏ធំបំផុតនៅក្នុងប្រទេស ជាមួយនឹងការអភិវឌ្ឍយ៉ាងស្វាហាប់ និងអត្រាកំណើនខ្ពស់; អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង បំភាយកាបូនទាប សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍយ៉ាងរហ័សនូវប្រព័ន្ធទីក្រុងបៃតង ឆ្លាតវៃ និងទំនើប។ តំបន់ណាមបូខាងកើតគឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជាតិ; ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាកន្លែងប្រមូលផ្តុំនូវស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសាជីវកម្មសេដ្ឋកិច្ចធំៗនៃពិភពលោក។

រហូតដល់នៅឆ្នាំ ២០៥០ តំបន់ណាមបូខាងកើតនឹងក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ សក្តានុពលសេដ្ឋកិច្ចរឹងមាំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចទំនើប; ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្នុងចំណោមកំពូលក្នុងតំបន់ និងពិភពលោក; មានហេដ្ឋារចនាសម្ព័ន្ធទំនើប និងសមកាលកម្ម; មានការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ