លោកនាយករដ្ឋមន្ត្រីវៀតណាមផ្តល់អនុសាសន៍ពីការងារជម្រុញវិស័យអប់រំនិងបណ្តុះបណ្តាល

លោកនាយករដ្ឋមន្ត្រីវៀតណាមផ្តល់អនុសាសន៍ពីការងារជម្រុញវិស័យអប់រំនិងបណ្តុះបណ្តាល - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី៥សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc
និងឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទ Online ទូទាំង
ប្រទេសសំដៅបូកសរុបឆ្នាំសិក្សា ២០១៥-២០១៦ និងអនុវត្តភារកិច្ចឆ្នាំសិក្សា ២០១៦
-២០១៧។ សន្និសីទនេះបានវាយតម្លៃជាក់ ស្តែងនូវលទ្ធផលនិងកំហិតនៃការងារ
បង្រៀននិងសិក្សាលើទូទាំងប្រទេស និងដាក់ចេញនូវវិធានការសំខាន់សំដៅផ្លាស់ប្តូរ
គុណភាពអប់រំនិងបណ្តុះ បណ្តាល ដែលជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ
សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិ។

       ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានអះអាងថា នាប៉ុន្មានឆ្នាំ
កន្លងទៅ​ បក្ស និងរដ្ឋជានិច្ចកាលចាត់ទុកការងារអភិវឌ្ឍន៍ធន ធានមនុស្សជាចំណុច
លោតផ្លោះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយ និរន្តរភាព។ តាមនោះ នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានស្នើរ ថា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ផ្នែកអប់រំ
និងបណ្តុះបណ្តាលទាំងមូលត្រូវ ផ្តោតសំខាន់ទៅលើការអនុវត្តភារកិច្ចរបស់ផ្នែក
កសាងគំរោងការណ៍ កម្មវិធី សំដៅលើកកំពស់សមត្ថភាពដឹកនាំនិងអភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស។ ជាពិសេស គប្បីជម្រុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន
 សិក្សា និងគ្រប់គ្រងអប់រំនិងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ