លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្នើឱ្យស្ថាប័ននិងតំបន់​នានា ត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែមករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាលជាមួយគណៈ  កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19)។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្នើឱ្យស្ថាប័ននិងតំបន់​នានា ត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យគ្រប់ស្ថាប័ននិងមូលដ្ឋាននានា ចាំបាច់ត្រូវធ្វើការចត្តាឡីស័កឲ្យបានសមស្រប ព្រមទាំងត្រូវចាត់វិធានការណ៍យ៉ាងឆាប់រហ័សថែមទៀត ដើម្បីទប់ស្កាត់ជំងឺរាតត្បាតឲ្យទានពេលវេលា និងមានប្រសិទ្ធភាពផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

«ខ្ញុំយល់ព្រមឲ្យបញ្ឈប់សកម្មភាពដែលមិនចាំបាច់មួយចំនួន និងហាមប្រមូលផ្តុំមនុស្សជាច្រើន។ ខ្ញុំសូមស្នើឱ្យគ្រប់ថ្នាក់និងស្ថាប័ននានា ត្រូវតាមដានស្ថានភាពយ៉ាងហ្មត់ចត់ និងរៀបចំឲ្យបានឆាប់រហ័សនូវសេណារីយ៉ូ កាលៈទេសៈ និងដំណោះស្រាយដើម្បីទប់ស្កាត់នឹងរលកឆ្លងរីករាលដាលនៃជំងឺ Covid-19 ថ្មីផងដែរ។ វីរុសទម្រង់ថ្មីពិតជារីករាលដាលយ៉ាងឆាប់រហ័ស ហេតុដូច្នេះយើងត្រូវតែធ្វើសកម្មភាពយ៉ាងលឿនជាងមុននេះ។ ការប្តេជ្ញាចិត្តយ៉ាងខ្លាំងមាំមួនរបស់គ្រប់ស្ថានប័ន និងប្រជាជនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា គឺជាសមិទ្ធិផលមួយដើម្បីអបអរសាទរចំពោះមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ប្រកបដោយជោគ    ជ័យផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ